ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្តនាំយកថវិការចែកជូនពលរដ្ឋក្រីក្រគ្មានទីពឹងសម្រាកព្យាបាល ជំងឺក្នុងមន្ទីពេទ្យសម្តេចតេជោស្រអែម

0

ដោយ សួន លីណា
ព្រះវិហារ៖ ស្នាមញញឹមបង្កប់នូវភាពអាណិតអាសូរ ទៅដល់ប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង និងគ្មានមាសប្រាក់ សម្រាប់ព្យាបាលជំងឺបន្តផងនោះ នាព្រឹកថ្ងៃទី ១៧ ខែ មិនា ឆ្នាំ២០១៧នេះ ឯកឧត្តម ស្រី ឌឹក ប្រធាន ក្រុមការងារចុះជួយស្រុកជាំក្សាន្ត និងលោកជំទាវ ចាន់ សាមី រួម


ដំណើរដោយអាជ្ញាធរ ឃុំ ស្រុក និង ក្រុមការងារកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារកងទព័ ដែលជួបគ្រោះ ឧបទេ្ទវហេតុ ក្រឡាប់រថយន្ត កាលពីពេលថ្មីៗកន្លងទៅនេះ ដោយសារតែរថយន្តបែកកង់ និងប្រជាពលរដ្ឋ ដែលកំពុងដេកសម្រាកព្យាបាលជំងឺ ក្នុងមន្ទីពេទ្យសម្តេចតេជោហ៊ុនសែន ស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ដោយមើលឃើញពីទុក្ខលំបាក និងការខ្វះខាតរបស់បងប្អូនផងនោះ លោកជំទាវ ចាន់ សាមី ស្រីឌឹក បានចែកជូន នូវថវិការផ្ទាល់ ដោយក្នុង១គ្រួសារទទួលបាន ថវិការចំនួន១.១០០.ដុល្លា ក្នុងនោះថវិការ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ចំនួន ៥០០ដុល្លា ថវិការលោកមេឃុំទឹកក្រហម ១០ម៉ឺនរៀល និងថវិការ អភិបាលរងស្រុកជាំក្សាន្ត ចំនួន៣០ម៉ឺនរៀល សម្រាប់ឲ្យពួកគាត់មានលទ្ធភាពដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ និងបន្តព្យាបាលជំងឺផងដែរ ។
ក្នុងនោះលោកជំទាវ ក៍ផ្តាំផ្ញើរទៅដល់បងប្អូនទាំងអស់ មិនត្រូវអស់សង្ឃឹមនោះទេ ត្រូវពង្រឹងស្មារតី ខិតខំព្យាបាលជំងឺបន្តទៀត ព្រោះថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន មិនទុក្ខឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ ។ លោកថា ទីណាមានការលំបាកទីនោះ មានមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះជាប់ជាប្រចាំ ៕