យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាជាង១០០នាក់ជិះកង់ទៅលេងព្រឹត្តការអង្គរសង្រ្កាន្ត

0

សៀមរាប៖ សកម្មភាពយុវជនជាង១០០នាក់ បាននាំគ្នាជិះកង់ទៅលេងអង្គរសង្រ្កាន្តឆ្នាំ២០១៧ ក្នុងគោលបំណងឲ្យបងប្អូនយុវជន និងប្រជាពលរដ្ឋ រួមសាមគ្គីគ្នា ដើម្បីធ្វើជាម្ចាស់ផ្ទះនៃអង្គរសង្រ្កាន្ត អង្គរសង្រ្កាន្តគឺជារបស់យើងទាំងអស់គ្នា ក្រោមប្រធានបទ យុទ្ធនាការជិះកង់សាមគ្គី

រួមមិត្ត ដើម្បីឈានទៅកាន់ពិធីអង្គរសង្រ្កាន្តឆ្នាំ២០១៧ ដែលពិធីជិះកង់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៧ ដោយជិះពីចំនុច ព្រះអង្គចេក ព្រះអង្គចម ឆ្ពោះទៅកាន់ប្រាសាទបាយ័ន ។
សកម្មភាពនៃការចូលរួមរបស់ប្អូនៗយុវជន សហភាពសហព័ន្ឋយុវជនកម្ពុជា បានបង្ហាញពីការសាមគ្គីគ្នា រួមគ្នាជាម្ចាស់អង្គរសង្រ្កាន ដែលបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងថា នៅឆ្នំា២០១៧នេះ ក៏នៅតែមានព្រឹត្តការអង្គរសង្ក្រាន្ត ហើយបានសំណូមពរឲ្យ ប្រជាពលរដ្ឋទាំងអស់ មានការចូលរួមសប្បាយរីករាយ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាទំនាមទំលាប់ ប្រពៃណីតាំងពីដូនតាមក ព្រមទាំងចង់បង្ហាញពីភាពរុងរឿងនាសម័យសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយនិងបន្តថែរក្សាប្រពៃណីវប្បធម៌ជាតិ។
លោក សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបញ្ជាក់ថា សកម្មភាពដែលបាន ចាត់ឲ្យមានការជិះកង់ឆ្ពោះទៅអង្គរនេះ ចង់ឲ្យប្រជាពលរដ្ឋខ្មែរ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ បានបានដឹងច្បាស់អំពីអង្គរសង្រ្កាន្តដ៏មហាសាមគ្គី មហាគ្រួសារខ្មែរ និងការរីកចំរើនរសប់ប្រទេសជាតិ ជាពិសេសគឺ ខេត្តសៀមរាបជាទឹកដីមហានគរ ត្រូវរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
លោក សោម រតនា បានបន្តថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នំានេះ គឺបានរៀបចំកម្មវិធីជាច្រើន និងប្លែកពីឆ្នាំមុន ដោយ ឆ្នាំនេះសហភាពសហព័ន្ឋបានរៀបចំដាក់តាំងបង្ហាញពងមាន់យក្ស រូបសំណាកមាន់យក្ស ចាប៉ីដងវែងយក្ស និងការលែងល្បែងប្រជាប្រិយ
ព្រមទាំងបានរំពឹងថា ការរៀបចំអង្គរអង្គរសង្រ្កាន្តឆ្នំា២០១៧ និងមានភ្ញៀវទេសចរណ៍មកកំសាន្តច្រើនជាងឆ្នាំមុន ចំណែកប្រជាពលរដ្ឋ អាចរកចំណូលបានច្រើនពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ៕ ដោយ ខេង ឧត្តម