អំណោយមួកសុវត្ថិភាពរបស់លោក ថង សាវុន អភិបាលខេត្ត ចែកជូនដល់សិស្សានុសិស្សនៃអនុទ្យាល័យលំផាត់

0

ខេត្តរតនគិរី៖ ការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងអធិការដ្ឋាននគរបាលស្រុកលំផាត់ នារសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧នៅសាលាអនុវិទ្យាល័យស្រុកលំផាត់ បានពាំនាំអំណោយមួកសុវត្ថិភាពដែលជាអំណោយដ៍ថ្លៃថ្លាររបស់

លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី។ក្រោមអធិបតីភាព លោក នូ ថេរ អភិបាល នៃគណៈអភិបាលក្រុកលំផាត់ ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត។សមាសភាពចូលរួមលោកគ្រូអ្នកគ្រូ ចំនួន ១០ នាក់ ស្រី០៤នាក់ សិក្សានុសិស្សសរុបរួម៖ ចំនួន២៥៧ នាក់ ស្រី១១៩នាក់មួកសុវត្ថិភាពចំនួន៥០ មួកផងដែរ៕ ដោយ:យក្ខឡោម