ដោយ យក្ខ ឡោម
ខេត្តរតនគិរី៖ កម្លាំងនគរបាលអន្តោប្រវេសន៍បានចុះឃាត់ខ្លួនជនជាតិវៀតណាម៧ នាក់ពីបទលួចឆ្លងដែនចូលមកកាប់ឈើដោយខុសច្បាប់។ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ក្នុងភូមិសាស្ត្រព្រៃឈើក្នុងតំបន់ព្រំ
ប្រទលចំនួនបីស្រុក គឺស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស ស្រុកបកែវ ស្ថិតក្នុងនិយាមការ: 0753391,1528689។យោងតាមរបាយការណ៍បានឲ្យដឹងថា ក្នុងសកម្មភាពឃាត់ខ្លួន នេះគឺកម្លាំងជំនាញយើងខ្ញុំបានចុះធ្វើការត្រួពិនិត្យកម្មករបរទេសនៅតាមក្រុមហ៊ុនបន្ទាប់មកបានទទួលព័ត៏មានពីប្រជាពលរដ្ឋថាៈនៅព្រៃក្បែរនេះមានជនជាតិវៀតណាមជាច្រើននាក់កំពុងកាប់អារឈើនៅទីនោះ។របាយការណ៍បានបន្តថា ជាក់ស្តែងពេលចុះទៅដល់គឺជនជាតិវៀតណាមមួយចំនួនបានរត់គេចខ្លួនបាត់អស់។
បន្សល់ទុកសំភារ:មួយចំនួនសំរាប់បម្រើឲ្យការកាប់ឈើជាច្រើននៅក្នុងព្រៃនោះ។
ដកហូតម៉ាសុីនកាត់ឈើចំនួន០៥គ្រឿងត្រាក់ទ័រអូសឈើចំនួន០៣គ្រឿងនៅក្នុងព្រៃ ចំណែកតៃកុងបានរត់គេចខ្លួនមិនអាចយកមកបាននិងសំភារ:ជាច្រើនទៀត។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងនាំខ្លនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕