សៀមរាប៖ លោកឡាន់ សេរីមន្រ្តីផ្នែករដ្ឋបាលព្រៃឈើជីក្រែង សហការណ៍ជាមួយសង្កាត់រដ្ឋបាលព្រៃខ្វាវ នឹង កំលាំងសហគមន៍ការពារព្រៃឈើភូមិអូ ឃុំខ្វាវស្រុកជីក្រែង
ចុះល្បាតបង្រ្កាបបទល្មើសព្រៃឈើក្នុងថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ ចាប់រឹបអូសយកបានឈើអញ្ញាត្តិជននៅចំណុចត្រពាំងរី ភូមិអូ ឃុំខ្វាវ ស្រុកជីក្រែងបានចំនួន.២១ដុំ ស្មើរ១.៥៦៤ម៉ែត្រគូបយកមករក្សាទុកនៅស្នាក់ការថ្នាលបណ្តុះកូនឈើសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ស្រុកជីក្រែង ។
តាមប្រភពត៌មានពីម្ចាស់គោយន្តកន្រ្តៃឈោះសាក់ សិទ្ធិ បានប្រាប់អ្នកពត៌មានយើងថា ឈើនេះជាឈើរបស់ឈ្មោះហេង(ហៅតាឆក)មានទីលំនៅភូមិអូ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។ កាលពីថ្ងៃទី១៥ខែមិនាឆាំ២០១៧ ឈោះហេងបានជួលខ្ញុំឱ្យ
ទៅដឹកឈើពីចំណុចភ្នំហង្សស្ពង់ក្នុងតំលៃមួយគោយន្តកន្រ្តៃដប់ម៉ឺនរៀល ពេលដឹកកមដល់ពាក់កណ្តាលផ្លូវ មានប្រជាពលរដ្ឋទូរស័ព្ទប្រាប់ថាខាងមេព្រៃគេឡើងទៅស្ទាក់ចាប់ ខ្ញុំក៍ទំលាក់ចោលនៅចំណុចត្រពាំងរីនោះតែម្តង ។ ស្រាប់តែព្រឹកថ្ងៃទី១៨ ខែមិនា ឆាំ២០១៧ឃើញកំលាំងចំរុះចុះទៅយកឈើទាំងអស់នោះមកដាក់នៅកន្លែងមេព្រៃភូមិខ្វាវ តែពុំមានអ្នកណាម្នាក់ហ៑ានឆ្លើយអះអាងថាជាឈើរបស់ខ្លួនឡើយ ៕ ដោយ ព្រំ សុខា