ខេត្តកំពត៖ ខេត្ត កំពត កាលពីព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ បានប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ សំណាកស្តូប ព្រះអង្គឌួង ក្រោមអធិបតីភាព
លោក អ៊ឹង ម៉េងហ៊ួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងវត្តមានចូលរួម សមាជិកក្រុមប្រឹក្សាខេត្ត ប្រតិភូធនា គារជាតិនៃកម្ពុជា តំណាងឯកឧត្តម ជា ចាន់តូ អភិបាលរងខេត្តក្រុង ប្រធានមន្ទីរស្ថាបន័ នានាជុំវិញខេត្ត រួមនិងកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទរួម និងមន្ត្រីរាជការ សរុបមនុស្សចូលរួម ប្រមាណជាង១០០នាក់ ដើម្បីធ្វើពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់ សំណាកស្តូប ព្រះអង្គឌួង នៅបរិវេណសួនច្បារ មាត់ព្រែកកំពង់កណ្តាល ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ដែលមានទំហ៊ំដូចរូបភាព បានបង្ហាញនេះស្រាប់ ទុកជាទីគោរពសក្ការៈ ដល់កូនចៅជំនាន់ក្រោយ ឲ្យបានស្គាល់ពីប្រវត្តិ ព្រះបាទព្រះមហាក្សត្រខ្មែរ ព្រះបាទអង្គឌួង ដែលព្រះអង្គដណ្តើមយក ជ័យជំនះ នាសម័យលង្វែក ជូនដល់ប្រជារាស្ត្រខ្មែរ រហូតមកដល់សម័យបច្ចុប្បន្នកាលយើងនេះ ៕