សួន លីណា
ព្រះវិហារ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរង តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈ អភិបាលបាលរាជធានីភ្នំពេញ និងលោកជំទាវ បានដឹកគណៈប្រតិភូខ័ណ្ឌទាំង១២ នាំយកអំណោយសម្តេច ទាំងធ្វេ មកឧបត្ថមចែកជូនដល់កងកម្លាំងប្រដាប់អាវុធ
សម្ព័ន្ធមេត្រីភាពជួរមុខ ទិសប្រាសាទព្រះវិហារ ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនិងខិតចូលមកដល់ ក្នុងពេលឆាប់ៗ ខាងមុខ កាលពីព្រឹកថ្ងៃទី១៨ ខែ មិនា ឆ្នាំ២០១៧ ចុងសប្តាហ៍ កន្លងទៅ នៅទីបញ្ជាការ កងពលធំអន្តរាគមន៍ លេខ៣ ។ ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម ស៊ូ សេរី អភិបាលរងខេត្តព្រះវិហារ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន យ៉ាងច្រើនកោះករ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មានប្រសាសន៍ថា ក្រោមការដឹកនាំដ៍ប៉ិនប្រសព្វ និងគត្តិបណ្ឌិត របស់សម្តេចតេជោ ធ្វើឲ្យសភាពការណ៍នៅតាម ខ្សែរបន្ទាត់ព្រំដែន ដែលធ្លាប់តែប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា បាននិងកំពុងប្រែក្លាយទៅជា ព្រំដែនមានសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ជាក់ស្តែង យើងបានធ្វើការ ដោះស្រាយជាមួយ ភាគីថៃ សម្រាច់ធ្វើបានផ្លូវបេតុង តភ្ជាប់ពីផ្លូវបេតុងចាស់ មកដល់ជិតខឿនតាអ៊ុ មានប្រវែង(៨០ម៉ែត្រ) ធ្វើគ្រឹះ បេតុងក្រវាត់ជុំវិញតាអ៊ុ និងបានធ្វើផ្លូវក្រាលគ្រួសក្រហមប្រវែង(១៧០ម៉ែត្រ) ចាប់ពីជុំវិញរង្វង់មូលតាអ៊ុ រហូត ដល់របងលួសថៃ ។ ដោយឡែកនៅវត្ត កែវសិក្ខាគីរីស្វារៈ យើងបានធ្វើក្លោងទ្វារថ្មី (កន្លែងក្លោងទ្វារចាស់) បច្ចុប្បន្នសាងសង់បាន៧០%ហើយ ដែលកន្លងមក ថៃតែងតែជំទាស់តវ៉ា មិនឲ្យកម្ពុជាធ្វើអ្វីឡើយ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះស្នាដៃ និងវីរៈភាពអង្គអាចក្លាហាន ដែលនាយទាហាន នាយទាហានរង សម្រាច់បានជូនជាតិមាតុភូមិ និងប្រជាជន កន្លងមក តាមអនុសាសន៍សម្តេចតេជោ ។ ឯកឧត្តមបន្តថា កងកម្លាំងប្រដាប់អាវុធទាំងអស់ មានភារៈកិច្ច តួនាទី ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម ជូនជាតិមាតុភូមិ និងប្រជាជនតាមបទបញ្ជា ប្រមុខរាជ រដ្ឋាភិបាល គឺវាខុសច្បាប់នោះទេ ព្រោះថាកម្លាំងប្រដាប់អាវុធទាំងអស់នៅកម្ពុជា ជាកម្លាំងអព្យាក្រិត្ត ក្នុងការ ការពាររាជរដ្ឋាភិបាល ការពារព្រះមហាក្សត្រ រក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍បន្ត ។
សូមបញ្ជាក់ថា អំណោយសម្តេចទាំងធ្វេ ឧបត្ថមជូនកងទ័ពសម្ព័ន្ធមេត្រីភាព ក្នុងឳកាសបុណ្យចូលឆ្នាំថ្មី តាម រយៈសាលារាជធានីភ្នំពេញ រួមមាន៖ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ និងកងនគបាលការពារព្រំដែនលេខ៧៩៣ ឧបត្ថមជូនមេបញ្ជាការ ក្នុងម្នាក់៤សែនរៀល មេបញ្ជាការរង ក្នុងម្នាក់ ១សែនរៀល នាយ នាយរងវរៈសេនាតូច ក្នុងម្នាក់១សែនរៀល នាយទាហាន នាយទាហានរង ក្នុងម្នាក់ ៥ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ៕