ឪពុកតូចចិត្តនឹងកូនប្រដៅមិនស្តាប់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅស្រុកអូរជុំ

0

ខេត្តរតនគិរី: បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅក្រោមដើមចន្ទីមួយកន្លែងដែលយកខ្សែអង្រឹងមកចងកសម្លាប់ខ្លួនដោយខឹងនឹងកូននិយាយមិនស្តាប់ នៅស្រុកអូរ

ជុំ។ហេតុការណ៍បង្កភ្ងាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៨នឹង៣០នាទីយប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ត្រង់ចំណុចចំការស្វាយចន្ទី ស្តិតនៅភូមិប៉ាជន់ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។

របាយការណ៍ពីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់នេះបានខឹងកូនរបស់ខ្លួននិយាយមិនស្តាប់ហើយបានទៅចងកបញ្ចប់ជីវិតខ្លួនឯងយកខ្សែអង្រឹងចងនឹងដើមស្វាយចន្ទី។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិនិត្យនឹងធ្វើកោសល្យវិច័យពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ។ដោយ: យក្ខឡោម