កំពត៖ កាលពីរសៀលថ្ងៃទី ១៨ខែមីនា ឆ្នាំ២០១៧ វេលា ម៉ោង២ និង២០នាទី ឯកឧត្ដម ស្ដើង-សុខុម អនុរដ្ឋលេខាធិការ ក្រសួង ទេសចរណ៍ បានអញ្ជើញចូលរួមជា អធិបតីវាគ្មិន នៅក្នុងអង្គសន្និសិទ្ធិ ស្ដីពី ប្រធានបទ”យុវជន និងការអភិវឌ្ឍន៍”។
អង្គសន្និសិទ នេះររៀបចំឡើងដោយ សាកលវិទ្យាល័យឯកទេសនៃ កម្ពុជាCUS សាខាខេត្តកំពត ដែលមាន និសិត្សចូលរួម ប្រមាណ៣០០នាក់។
លោក ហម សាវេត នាយកសាកលវិទ្យាល័យ CUS សាខាខេត្តកំពត បានបញ្ជាក់ថា សាកលវិទ្យាល័យCUS តែងតែបាន អនុវត្តនូវគោលការណ៍ ដោយ ខិតខំជំរុញពង្រឹង សមត្ថភាពគុណភាព ចំណេះដឹងដល់និស្សិតក្រោយបញ្ចប់ការសិក្សា តែងបានចូលរួមបម្រើការងារ ក្នុងស្ថាប័នសំខាន់ៗ ទាំងវិស័យរដ្ឋនិងឯកជនជាច្រើន នាក់។
ដូច្នេះ អង្គសន្និសីទនាពេលនេះ គឺ ក្នុងគោលបំណង ជួយតម្រង់ទិសដល់និស្សិត ឲ្យខិតខំ ប្រឹងប្រែងពង្រឹង និងបង្កើនសមត្ថភាព និងការយល់ដឹងអំពីលក្ខណៈសម្បត្តិរបស់បុគ្គលជោគជ័យ សម្រាប់ជាជំនួយស្មារតី ដល់និស្សិត ក្នុងការរៀបចំ អនាគត របស់ខ្លួន ឲ្យបានល្អប្រសើរ ព្រមទាំងបង្កើនភាពជាដៃគូ និងពង្រឹងកិច្ចសហប្រតិបត្តិរវាងសាកលវិទ្យាល័យ ជាមួយស្ថាប័ននានា ដែលមានសក្ដានុពល ក្នុងការជួយលើកស្ទួយសេវានិស្សិតឲ្យបានកាន់តែបានល្អប្រសើរឡើង។
អង្គសន្និសិទ ក៏មានការចូលរួមជាវាគ្មិនធ្វើបទបង្ហាញនូវបទពិសោធន៍ពីសំណាក់ សាស្ត្រាចារ្យសំខាន់ៗ ពាក់ព័ន្ធប្រធានបទរួមមាន ១- យុវជន និងការអភិវឌ្ឍន៍ ២-ការចូលរួមរបស់យុវជន នៅក្នុងការអប់រំ ដើម្បីការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពនៅកម្ពុជា និង ៣-ការរៀបចំផែនការ ប្រចាំថ្ងៃ និងការអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ឯកឧត្ដមស្ដើង-សុខុម បានមានប្រសាសន៍ចាត់ទុកប្រធានបទនៃអង្គសន្និសីទនាពេលនេះពិតជាមានសារសំខាន់ ព្រោះថាយុវជនគឺជាកម្លាំងមួយមានតួនាទីភាកិច្ចយ៉ាងធំធេងក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ហើយការអភិវឌ្ឍប្រទេសជាតិបានរីកចំរើឆាប់រហ័សក៏ពឹងអាស្រ័យលើប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាបនយោបាយដូចកម្ពុជាបច្ចុប្បន្ន និងប្រកបដោយសក្ដានុពល ធនធានមនុស្ស ពិសេសកម្លាំងយុវជន យើងត្រូវគប្បី ខិតខំឧស្សាហ៍ព្យាយាមកសាងនូវសមត្ថភាពជំនាញ ប្រែក្លាយទម្លាប់ ឥរិយាបថនិងមានគុណធម៌ចេះ ឆ្នៃប្រឌិតខ្ពស់ ទាំងចំណេះដឹង ចំណេះធ្វើ ជាក់លាក់ និងចេះប្រើពេលវេលាឲ្យមានប្រយោជន៍ទើបនាំឲ្យយើងមានជោគវាសនាល្អទៅអនាគត៕