ដោយ យក្ខ ឡោម
ខេត្តរតនគិរី៖ ខណៈពេលដែលរាជរដ្ឋាភិបាលបានប្ដេជ្ញាចឹត្តក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។បទល្មើសព្រៃឈើ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានធ្វើការក្រើនរំលឹកដល់មន្រ្តីអនុវត្តច្បាប់ទាំងអស់ត្រូវតែពង្រឹងការអនុវត្តច្បាប់។
ឲ្យបានម៉ឹងម៉ាត់ដើម្បីធ្វើយ៉ាងណាឲ្យការចូលរួមអនុវត្តបទបញ្ជារាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាព។ថ្លែងនៅចំពោះមុខមន្រ្តីតុលាការនិងកងកម្លាំងប្រដាប់អាវុធដែលជាមន្រ្តីនគបាលយុត្តិធម៌ក្នុងឱកាស អញ្ជើញចូលរួមប្រកាសតែងតាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីថ្មី។
នៅរសៀលថ្ងៃទី២០ ខែ មិនា ឆ្នាំ២០១៧នេះ លោក ហីុ សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបច្ចុប្បន្នបានដាក់ចេញនូវបទបញ្ជា៣សំខាន់ៗ។
គឺការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេស ការបង្រ្កាបបទល្មើសព្រៃឈើ នៅតាមបណ្ដាលខេត្តមួយចំនួន។
ហើិយខេត្តរតនគិរីបញ្ហាព្រៃឈើ ក៍ជាចំណុចរសើបជនល្មើសដឹកជញ្ជូនបទល្មើសទៅលក់នៅប្រទេសជិតខាង។ ដូច្នេះដើម្បីចូលរួមអនុវត្តកិច្ចការនេះឲ្យទទួលបានជោគជ័យ មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវមានភាពម៉ឹងម៉ាត់ទើបអាចបង្រ្កាបបទល្មើសទាំង២ខាងលើឲ្យមានប្រសិទ្ធិភាព។
លោក ហីុ សោភាបានមានប្រសាសបន្តថា បើយើងទាំងអស់គ្នាចូលរួមអនុវត្តកិច្ចការទាំង២នេះបានជោគជ័យ វានិងធ្វើឲ្យប្រជាពលរដ្ឋលោកមានការសប្បាយចឹត្តជាពិសេសវានិងផ្ដល់ជំនឿជឿជាក់ពីប្រជាពលរដ្ឋមកកាន់អាជ្ញាធរកាន់តែក្លាំងក្លាជាងមុនជាក់ជាពុំខាន។
ម្យ៉ាងទៀតវានិងធ្វើឲ្យប្រទេសកម្ពុជាយើងក្លាយជាប្រទេសដែលគ្មានបទល្មើស គ្មានការចរាចរណ៍និងការប្រើប្រាស់គ្រឿងញៀន ប្រជាពលរដ្ឋរស់នៅដោយគ្មានការភ័យខ្លាច ហើយវានិងធ្វើឲ្យកម្ពុជាយើងជាប្រទេសនិតិរដ្ឋថែមទៀតផង។
សូមបញ្ជាក់ថាលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តរតនគិរីត្រូវបានផ្ទេរភារកិច្ច ទៅបំរើការងារជាព្រះរាជអាជ្ញា អមសាលាតំបូងខេត្តកណ្តាល។ លោក ជា ពេជ្រ ព្រះរាអាជ្ញា សាលាតំបូងខេត្តស្ទឹងត្រែង ត្រូវបានផ្ទេរភារកិច្ច មកបម្រើការងារជាព្រះរាជអាជ្ញាអមសាលាតំបូងខេត្តរតនគិរី ៕