ប៉ូលីសម្នាក់ប្រចាំស្រុកកោះញែក ត្រូវបានយុវវជនបីនាក់ចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត

0

មណ្ឌលគិរី៖ យោងតាមសម្តីរបស់ជនរងគ្រោះឈ្មោះ សុខ យិន រស់នៅភូមិជុល ឃុំកោះស្រឡាយ ស្រុកសៀមបុក ខេត្តស្ទឹងត្រែងបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ រួមនិងប្អូនពីរនាក់ទៀត ចេញ ពីមើលconcert បម្រុងធ្វើដំណើរមកផ្ទះ ស្រាប់តែមានឡានប៉ូលិសមួយគ្រឿង

បើកដេញពីក្រោយ ឡានរបស់ពួកគាត់ ដោយមានការភ័យខ្លាចពួកគាត់បានបើករត់ ស្រាប់តែប៉ូលីសរូបនោះបើកមកពាំង ពីមុខ រួចដកកាំភ្លើងបាញ់សំដៅទៅពួកគាត់ចំនួនមួយគ្រាប់ ធ្វើឲ្យបែកកញ្ចក់ទា្វរក្រោយទាំងសងខាង និងត្រូវរបួសចំគុមត្រចៀកម្នាក់។ ជនបង្កនោះមានឈ្មោះយ៉ន សុភី ជាមន្រ្តីប៉ូលិសសេដ្នកិច្ច។

គូសបញ្ជាក់ផងដែរថាករណីយ៍នេះកើតឡើង កាលពីវេលាម៉ោង១២:០០នាទី ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧បន្ទាប់ពីកើតហេតុត្រូវបានជនរងគ្រោះទាំង បីនាក់ដាក់ពាក្យបណ្តឹងទៅអធិការដ្ឋាននគរបាលស្រុកកោះញែក ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានដំដោះស្រាយណាមួយដល់ពួកគាត់ដើម្បីនោះឡើយ។

លោក ខ្លូត សុឃា អធិការស្រុកកោះញែកបានបញ្ជាក់ដែរថា ក្នុងករណីយ៍បនេះលោកបានបញ្ជូនសំណុំរឿងទៅខេត្តហើយ រឿងយ៉ាងណាយ៉ាងណានោះគឺថ្នាក់ខេត្ត គាត់មិនហ៊ានលូកដៃទេ។

បើតាមប្រភពពីពលរដ្ឋនិងមន្ត្រីនៅស្រុកកោះញែកថា លោក ចន សុភី រូបនេះគឹជាក្មួយរបស់ស្នងការនគរបាលខេត្តមណ្ឌលគិរី ហេតុដូច្នេះទើបមន្ត្រីក្រោមឱវាទមិនហ៊ានដោះស្រាយ​ ៕