ខេត្តព្រះសីហនុ៖ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានអោយដឹងថាពេលនេះអាជ្ញាធរស្នើឱ្យក្រុមហ៊ុនបូមខ្សាច់ASKLផ្អាកសកម្មភាពសិន និងអាជ្ញាធរមូលដ្ឋានធ្វើរបាយការណ៍ជូនក្រសួងពាក់ព័ន្ធ ស្នើបង្កើតគណៈកម្មការអន្តរក្រសួង ចុះសិក្សាផលប៉ះពាល់ឡើងវិញ ។
មូលហេតុសំខាន់គឺដើម្បីចៀសវាងផលប៉ះពាល់ដល់ការចិញ្ចឹមត្រីរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជា១៤គ្រួសារនៅតាមបណ្តោយព្រែកបីឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្្រះសីហនុ។
បញ្ហានេះដែរ ឯឧ អភិបាលខេត្តព្រះសីហនុ បញ្ជាក់៖ការបូមខ្សាច់នេះគឺដើម្បីយកទៅចាក់កំពង់ផែខេត្តព្រះសីហនុមិនមែនយកទៅលក់នៅបរទេសទេ។ដូច្នេះសុំបងប្អូនយោគយល់ខ្លះ។
តែប្រសិនជាប៉ះពាល់ដល់ពលរដ្ឋមែនរដ្ឋបាលខេត្តនឹងអោយផ្អាកសិនហើយរកខ្សាច់ពីកន្លែងដទៃវិញ។
តែប្រសិនជាប៉ះពាល់ដល់ពលរដ្ឋមែនរដ្ឋបាលខេត្តនឹងអោយផ្អាកសិនហើយរកខ្សាច់ពីកន្លែងដទៃវិញ។
សូមបញ្ចាក់ជូនថាប្រជាពលរដ្ឋទាំង១៤គ្រួសារដែលជាអ្នកចិញ្ចឹមត្រីសមុទ្រ(ត្រីស្ពង់) មានវត្តមានក្នុងកិច្ចប្រជុំនោះ ប្រកាន់ជំហរថា មិនទទួលយកសំណងនៃផលប៉ះពាល់ទេ ពោលគឺពួកគាត់ស្នើសុំរាជរដ្ឋាភិបាល និង អាជ្ញាធរបញ្ឈប់ក្រុមហ៊ុនបូមខ្សាច់មិនឲ្យ បន្តសកម្មភាពបូមខ្សច់ត្រង់ភូមិសាស្រ្តខាងលើ ហើយពួកគាត់ស្នើសុំទៅបូមនៅទីតាំងដែលមិនមានការប៉ះពាល់វិញ ។
គួររំលឹកថា កាលពីអំឡុងពេលក្រុមហ៊ុនចាប់ផ្ដើមធ្វើសកម្មភាពបូមខ្សាច់ដំបូងប្រជានេសាទប្រកបរបរទទួលទានលក្ខណៈគ្រួសារដោយដៃ យំអង្វរ និងត្អូញត្អែរប្រាប់ប្រមុខរដ្ឋាភិបាលថា ÷កាលពីមិនទាន់ក្រុមហ៊ុនបូមខ្សាច់ពួកគាត់អាចរកចំណូលបានពី៤០,០០០រៀលទៅ ៥០,០០០រៀលក្នុងមួយថ្ងៃ តែឥឡូវសូម្បី២0,000រៀលរកស្ទើរមិនបានផង ។ ដូច្នេះពួកគាត់ស្នើសុំរាជរដ្ឋាភិបាលដកអាជ្ញាប័ណ្ណធ្វើសកម្មភាពបូមខ្សាច់ពីក្រុមហ៊ុន និង ផ្អាកសកម្មភាពបូមនៅតំបន់នេះទុកឲ្យគួកគាត់អាស្រ័យផលចិញ្ចឹមប្រន្ធ កូនបានរៀនសូត្រផង ៕