ប្រជាពលរដ្ឋ២ភូមិនៅស្រុកព្រះនេត្រព្រះស្នើសុំអាជ្ញាធរសាងសងស្ពានថ្មីជំនួសស្ពានឈើឆ្លងស្ទឹងក្របៅចាស់ទ្រុឌទ្រោមនិងជួយកសាងផ្លូវលំជាង២ពាន់ម៉ែត្រ

0

បន្ទាយមានជ័យ៖ ស្ពានឈើមួយកន្លែងឆ្លងស្ទឹងក្របៅ ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យដែលបានកសាងជិត២០ឆ្នាំមកហើយនោះប្រវែងជាង៤០ម៉ែត្រមានសភាពចាស់ទ្រុធទ្រោមជាខ្លាំងរហូតមកដល់បច្ចុប្បន្ននេះត្រូវគេមើលឃើញថាបង្កឱ្យមាន

ការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដឹកដំណាំកសិផលមករកទីផ្សារ។ជាហេតុនាំឱ្យប្រជាពលរដ្ឋចំនួន២ភូមិស្មើនិងជាង៤០០គ្រួសារគឺភូមិក្របៅ ភូមិកំពង់ក្រសាំង មានការត្អូញត្អែព្រួយបារម្ភពីសុវត្ថិភាពប្រឈមនិងបញ្ហាគ្រោះថ្នាក់ក្នុងធ្វើដំណើរឆ្លងនៅពេលដឹកដំណាំកសិផលម្តងៗ។
ប្រជាពលរដ្ឋក៏បានស្នើសុំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ លោក សួន បវរ ដែលជាអភិបាលខេត្តទើបតែកាន់តំណែងថ្មី និងជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ មេត្តាជួយពិនិត្យដោះស្រាយកសាងស្ពានថ្មីជំនួសស្ពានឈើចាស់ដើម្បីសម្រួលដល់ការលំបាករបស់ពួកគាត់ប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ដាច់ស្រាយ៉ាលពីទីរេួមស្រុកនិងរួមខេត្តបន្ទាយមានជ័យនេះផង។ពួកគាត់ក៏បានស្នើសុំឱ្យអាជ្ញាធរខេត្តជួយកសាងផ្លូវលំមួយខ្សែប្រវែងជាង២ពាន់ម៉ែត្រថែមទៀតតភ្ជាប់ពីស្ពានក្របៅ មកឃុំសំបួរ ស្រុកមង្គលបុរីផងដែរ។ពីព្រោះផ្លូវមួយខ្សែនេះបច្ចុប្បន្នប្រជាពលរដ្ឋ នាំគ្នារាយអង្គាសប្រាក់កសាងផ្លូវដោយខ្លួនឯង ដោយកន្លងមកមិនទាន់មានអជ្ញាធរជួយកសាងឱ្យនៅឡើយ។
ប្រជាពលរដ្ឋបានប្រាប់នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ឱ្យដឹងថា ស្ពានឈើដែលរងការខូចទ្រុឌទ្រោមកសាងជាយូរឆ្នាំមកហើយនោះកន្លងមកមិនទាន់បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែធ្លាប់មានរថយន្តនិងគោយន្តប្រជាពលរដ្ឋមួយចំនួនក៏បានជាប់ផុងហើយបម្រុងនិងធ្លាក់ចូលស្ទឹងផងដែរ ។
បច្ចុប្បន្នប្រជាពលរដ្ឋទាំង២ភូមិខាងលើបានធ្វើដំណើរឆ្លងកាត់ស្ពានឈើមួយនេះដឹកដំណាំកសិផល មកទីផ្សារនៅឯស្រុកមង្គលបុរី ពីព្រោះផ្លូវទៅកាន់ទីរួមស្រុកព្រះនេត្រព្រះ មិនអាធ្វើដំណើរបាននោះទេគ្មានប្រព័ន្ធផ្លូវគ្រប់គ្រាន់និងឆ្ងាយពីទីផ្សារផងទៀត ។ទម្លាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានស្ទឹងក្របៅផ្លូវឆ្ពោះមកឃុំសំបូរ ស្រុកមង្គលបុរីដែល ជិតនិងទីផ្សារហើយផ្លូវក៏ជិតងាយស្រួលបើទៅស្រុកព្រះនេត្រព្រះអត់មានផ្លូវហើយឆ្ងាយដល់ជិត២០គឺឡូម៉ែត្រឯណោះ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការដឹកដំណាំកសិផលឆ្លងកាត់ស្ពានឈើនោះដែរ ដឹកតាមមធ្យោបាយគោយន្តបានតែ១០ការុងប៉ុណ្ណោះក្នុង១លើក ។បើដឹកដាក់លើសពី១០ការុងខ្លាចស្ពានឈើបាក់បង្កគ្រោះថ្នាក់ពីព្រោះស្ពាននោះមិនអាចធុននិងការដឹកធ្ងន់បានឡើយ។មិនតែប៉ុណ្ណោះចំណែកប្រជាពលរដ្ឋដែលចង់កសាងផ្ទះធ្វើអំពីថ្មឫកសាងវត្តមិនហ៊ានដឹកថ្មរឺស៊ីម៉ង់ត៍ឆ្លងកាត់ទម្ងន់ធ្ងន់ៗបានឡើយ។ប្រជាពលរដ្ឋត្រូវបង្ខំចិត្តទម្លាក់ស៊ីម៉ង់ត៍រឺថ្មនៅក្បាលស្ពានខាលិចហើយធ្វើការដឹកជញ្ជូនតាមគោយន្តបន្តិចម្តងៗចូលទៅក្នុងភូមិ។
ពាក់ព័ន្ធនិងបញ្ហានេះកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងលោក លី សុវណ្ណរិទ្ធ អភិបាលស្រុកព្រះនេត្រព្រះ ដើម្បីឱ្យជួយបកសាយនោះផងដែរប៉ុន្តទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបានឡើយ៕ដោយ:ឃិន គន្ធា