លោក គង់ ប៊ុនលី ដែលគេស្គាល់ថាជាឧត្ដមសេនីយ៍ផ្កាយបី មានយាយយុត ជាអ្នកមើលការខុសត្រូវចាក់ដីលុប អូរធម្មជាតិ ដៃស្ទឹងរំដូល (ព្រៃមាន់)

0

ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ៖ ពលរដ្ឋបានចោទប្រកាន់ថា: លោក គង់ ប៊ុនលី ដែលគេស្គាល់ថាជាឧត្ដមសេនីយ៍ផ្កាយបីម្នាក់ មានយាយយុត ជាអ្នកមើលការខុសត្រូវចាក់ដីលុប អូរធម្មជាតិ ដៃស្ទឹងរំដូល (ព្រៃមាន់) ក្នុងភូមិរំដួល ឃុំភ្នំលាប ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។
ពលរដ្ឋឈ្មោះ ដោក តុន ជាកសិករ អាយុ៥៣ឆ្នាំ នៅភូមិរំដួល ឃុំភ្នំលាប ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ និយាយប្រាប់នាថ្ងៃទី ២៤ មីនា ២០១៧នេះថា: លោក គង់ ប៊ុនលី ដែលគេស្គាល់ថាជាឧត្ដមសេនីយ៍ផ្កាយបី មានយាយយុត ជាអ្នកមើលការខុសត្រូវ បានចាក់ដីលុប អូរធម្មជាតិ ដៃស្ទឹងរំដូល (ព្រៃមាន់) ចំនុច អូរតាម៉ៅឃុំភ្នំលាប ជាប់ទៅអូរបោះរ ឃុំរហាល ភ្ជាប់ទៅប្រឡាយកូនថ្នល់ ស្រុកភ្នំស្រុក។
ពលរដ្ឋបានសំដែងការព្រួយបារម្មណ៍ ខ្លាចបាត់បង់អូរធម្មជាតិ ដែលពួកគាត់ធ្លាប់អាស្រ័យផល ប្រើប្រាស់ទឹក នេសាទត្រីតាមលក្ខណះធម្មជាតិ និងជាទីចិញ្ចឹមសត្វគោក្របីនៅទីនោះ។
ទាក់ទងនិងករណីចោទប្រកាន់នេះ លោក គង់ ប៊ុនលី ដែលគេស្គាល់ថាជាឧត្ដមសេនីយ៍ផ្កាយបី ឆ្លើយប្រាប់ជាមួយក្រុមសារព័តមានពីខេត្តសៀមរាបថា: ការចាក់ដីនេះលោក ធ្វើច្បាប់ស្នើសុំទៅថ្នាក់លើរួចហើយ ហើយលោក និងធ្វើលូនៅចំនុចអូរធម្មជាតិនោះដើម្បីរំដោះទឹក ហើយនិងអភិវឌ្ឍន៍ទីតាំងនេះ ជាកន្លែងលក់ពោះគោទឹកប្រហុកផងដែរ។
បញ្ជាក់ថា: ទីតាំងចាក់ដីរបស់លោក គង់ ប៊ុនលី មានផ្ទៃដីប្រមាណ៣០ហិកតា ស្ថិតនៅជាប់ ផ្លូវជាតិលេខ៤ ចំនុចអូរតាម៉ៅ ក្នុងភូមិរំដួល ឃុំភ្នំលាប ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ៕