កំពតស្រុកដងទង់៖ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០នាទី កម្លាំងជំនាញគ្រឿងញៀនស្រុកដងទង់ សហការជាមួយការិយាល័យអប់រំស្រុក ព្រម ទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់សុក្រំ បានចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការជួញដូរ និងប្រើប្រាស់
គ្រឿងញៀន នៅអនុវិទ្យាល័យត្រពាំងតាមាស នៅភូមិត្រពាំងតាមាស ឃុំដំណាក់សុក្រំ ស្រុកដងទង់ ដែលមានសិស្សានុសិស្សចូលរួមចំនួន ១០២នាក់ ស្រីចំនួន ៥៨នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ០៧នាក់ ស្រីចំនួន ០១នាក់ ៕