បុគ្គលិក ភោជនីយដ្ឋានយីហោ ហ្គ្រីនស៊ុគីស៊ុប ដាក់ហ្គាសខុសបច្ចេកទេស បណ្តាលឱ្យផ្ទុះត្រូវខ្លួនឯង រងរបួសធ្ងន់ ផ្អើលភ្ញៀវកំពុងហូប រត់ចែកជើងគ្នាទាំងព្រឹក

0

ខេត្តសៀមរាប៖បុគ្កលិកភោជនីយ៍ដ្ឋានម្នាក់បានយកហ្គាសមកដូរ ខុសបច្ចេកទេស បណ្តាលឱ្យផ្ទុះត្រូវខ្លួនឯង ផ្អើលក្រុមភ្ញៀវក្មេងចាស់ប្រុសស្រី ដែលកំពុង

ស្រស់ស្រូបអាហារ ក្នុងភោជនីយដ្ឋាន ហ្គ្រីស៊ុគីស៊ុប បាននាំគ្នារត់ចេញស្ទើរជាន់ជើងគ្នាទាំងព្រឹក បន្ទាប់ពីសម្លេងផ្ទុះលាន់ឮឡើងលាយជាមួយអណ្តាតភ្លើងក្រហមឆ្អិនឆ្អៅ ចេញពីចំណុចចុងភៅនៃភោជនីយដ្ឋាននេះ ដោយសាផ្ទុះធុងហ្កាស។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ខែមីនា ឆ្នាំ២០១៧ក្នុង ភោជនីយដ្ឋានហ្គ្រីនស៊ុគីស៊ុប ដែលស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប តែមិនបង្កគ្រោះថ្នាក់ដល់ភ្ញៀវនោះទេ តែបុរសជាចុងភៅម្នាក់បានរងរបួស។
លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង បានឱ្យដឹងថា បន្ទាប់ពីមានករណីអគ្គិភ័យឆាបឆេះនៅភោជនីដ្ឋានហ្គ្រីនស៊ុគីស៊ុបនេះ គឺបណ្តាលមកពីផ្ទុះធុងហ្កាស នៅកន្លែងចុងភៅ ទើបលោកបានសហការជាមួយកម្លាំងជំនាញ បានចេញរថយន្ត មកជួយពន្លត់ ចំនួន៤គ្រឿង ក្នុងនោះមានរថយន្តរបស់នគរបាលខេត្តចំនួន២គ្រឿង​ និង រថយន្តរបស់កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន២គ្រឿង ទើបអាចទប់ស្កាត់ស្ថានភាពនេះបានរលត់ទៅវិញ នៅវេលាម៉ោង៩និង១០នាទីព្រឹក។លោកបានបន្តថា ករណីនេះគឺឆេះអស់តែមួយចំនួនតូចប៉ុណ្ណោះ ហើយក៏មិនឆាបឆេះរាលដាល់ដល់កន្លែងផ្សេងទៀតនោះទេ បានជួយអន្តរាគមន៏ទាន់ពេល ខណៈបេលនោះក៏មានបុរសជាបុគ្គលិកផ្នែកចុងភៅម្នាក់បានរងរបួសស្រាលផងដែរ។ លោកបានបញ្ជាក់ថា ម្ចាស់ភោជនីយដ្ឋាន ហ្គ្រីនស៊ុគីស៊ុប មានឈ្មោះ ឡាយ សុខម៉េង ភេទប្រុសអាយុ៣៩ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ចំណែកអ្នករងរបួសនោះមានឈ្មោះតាំង ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកភោជនីយ៍ដ្ឋាន ហ្គ្រីនស៊ុគីស៊ុប ផ្នែកចុងភៅ រស់នៅក្នុងក្រុងសៀមរាប។
សូមបញ្ជាក់ផងដែរថា សម្ភារៈដែលខូចខាត មាន៖ធុងហ្គាស ចំនួន១ និងម៉ាស៊ីនបោកខោអាវ ចំនួន ១ បើគិតជាទឹកប្រាក់អស់ប្រមាណ ជាជិត១០០០ដុល្លារប៉ុណ្ណោះ៕