បន្ទាយមានជ័យ: ដើម្បីកែប្រែជីវភាពអតីតយុទ្ធជន និងស្ថានភាពរស់នៅអោយបានសមរម្យ ស្របគោនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ឈើជាច្រើនគីបត្រូវបានដឹក
ដែលជាអំណោយក្រុមហ៊ុនគង់ស្រួចនៅស្រុកជាំក្សាន្តខេត្តព្រះវិហារ អំណោយក្រុមហ៊ុនលាន់ណាគីថិចនៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ និងថវិការក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមការស្នើរសុំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសាងសង់ផ្ទះ ជូនអតីតយុទ្ធជន និងគ្រួសារ នៅ២ខេត្តបាត់បងនិងខេត្តបន្ទាយមានជ័យ នេះបើតាមលោកឧត្ដមសេនីយ ភ្លន់ ដារា មេបញ្ជាការតំបន់ប្រតិប័តការសិករងបន្ទាយមានជ័យ ប្រាប់ពីថ្ងៃទី២៥ មីនាឆ្នាំ២០១៦ ។
លោកឧត្ដមសេនីយ៍ ភ្លន់ ដារា មេបញ្ជាការតំបន់ប្រតិប័តការសិករងបន្ទាយមានជ័យប្រាប់ទៀតថា: ការស្នើសុំនេះត្រូវបានដឹកជញ្ញូនដល់ខេត្តបន្ទាយមានជ័យ២រថយន្តរួចមកហើយ ហើយយើងនឹងត្រូវការគម្រប់១០០គីប ទុកសាង់សង់ផ្ទះអទតីតះយុទ្ធជន ។
លោកឧត្ដមសេនីយ៍ ភ្លន់ ដារា ចាប់តាំពីរៀបចំរចនាសម្ព័ន្ធ អតីតយុទ្ធជនលោកនិងលោកឧត្ដមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យត្រូវបានតែងតាំងជាប្រធាន និងអនុប្រធានអតីតយុទ្ធខេត្តបន្ទាយមានជ័យ ហើយជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន ១៤ខ្នងហើយដែរ ហើយឈើដែលនាំមកនេះដើម្បីកែប្រែជីវភាពអតីតយុទ្ធជន និងស្ថានភាពរស់នៅអោយបានសមរម្យ៕ដោយ.ឃិន គន្ធា