លោកម៉ុងប៊ុនលីមនាយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាបប្រជុំស្តីពីការស្រាវជ្រាវផ្ទៀងផ្ទាត់ពត៌មានចុះផ្សាយតាមវិទ្យុប៉ុស្តិ៏មហាជនអំពីវិស័យព្រៃឈើ

0

ដោយ ព្រំ សុខា

សៀមរាប៖ លោកម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាបមកប្រជុំនៅថ្នាលបណ្តុះកូនឈើសង្កាត់រដ្ឋបាលព្រៃឈើខ្វាវកាលពីថ្ងៃទី២៦ ខែមិនាឆ្នាំ២០១៧ ។ដោយមានការចូលរួម ពីមន្ត្រីថ្នាក់ លោកស៊ូរ ហៃ នាយរងខ័ណ្ឌ លោកសូរ ផល្លានាយផ្នែកជីក្រែង លោកភោគ វីរៈនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ព្រមទាំងមន្ត្រីខ័ណ្ឌ មន្រ្តីផ្នែក មន្រ្តីសង្កាត់ នគរបាល អាវុធហត្ថ និង កំលាំងសហគមន៍ការពារព្រៃឈើភូមិអូរចូលរួមជាមួយផង ដែរ ។
លោកម៉ុង ប៊ុនលីម មានប្រសាសន៍ក្នុងអង្គប្រជុំថា ស្មារតីអង្គប្រជុំក្នុងពេលនេះយើងនិយាយពីការផ្សព្វផ្សាយរបស់វិទ្យុមហាជនអំពីបទល្មើសព្រៃឈើដែលកើតមានឡើងក្នុងភូមិសាសន៍ឃុំខ្វាវ ។ហើយ យើងទាំងអស់គ្នាត្រូវស្រាវជ្រាវថាបទល្មើសកើតនៅចំណុចណាពិតប្រាកដ ។ ក្រោយពីប្រជុំចប់យើងទាំងអស់គ្នានឹងទៅឱ្យដល់ចំណុចដែលឈ្មោះប៊ុន រឿង ហៅឪម៉ៅរាយការណ៍ ។
ក្រោយពីអង្គប្រជុំបានពិភាក្សាគ្នាចប់ លោកម៉ុង ប៊ុនលីមនាយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានដឹកនាំកំលាំងចម្រុះទាំងអស់ធ្វើដំណើរទៅដល់កន្លែងចំការចេករបស់ឈ្មោះប៊ុន រឿង ហៅឪម៉ៅ នៅចំណុចភ្នុំហុងស្ពង់ស្ថិតនៅខាងជើងឈៀងខាងកើតភូមិអូរ ឃុំខ្វាវក្នុងចំណុច(UTM .៤៤៨៨៧២.១៤៨៩០៨២) ។ក្នុងពេលកំលាំងទៅដល់ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីឈ្មោះ។ប៊ុន រឿង( ហៅឪម៉ៅ) កំលាំងយើងក៏បានសំណេះសំណាលសួរសុខទុក្ខនិងពិភាក្សាពីបញ្ហាបទល្មើសព្រៃឈើដែលចេញផ្សាយតាមវិទ្យុមហាជនឱ្យលោកឪម៉ៅកំណត់ឱ្យបានច្បាស់លាស់ពីទីតាំងបទល្មើសហើយយើងសហការណ៍គ្នាឱ្យបានល្អ រាយការណ៍ឱ្យបានទាន់ពេលវេលាដើម្បីឱ្យខាងរដ្ឋបាលព្រៃឈើចុះបង្ក្រាបតាមនិតិវិធីច្បាប់ ពេលភ្លាមៗនោះលោកឪម៉ៅក៍បានរាយការណ៍ទៅវិទ្យុមហាជនអំពីដំណើរបេសកកម្មរបស់កំលាំងរដ្ឋបាលព្រៃឈើទៅដល់កន្លែងលោក ហើយលោក ភោគ វីរះ ក៍បានធ្វើការបកស្រាយជូនប៉ុស្តិមហាជនអំពីរឿងរាវដែល

កើតមានឡើងកន្លងមកដើម្បីឱ្យមហាជនទាំង២៥ខេត្តក្រុងអស់ការសង្ស័យ ៕