ខេត្តរតនគិរី៖ ជនជាតិវៀតណាម៧នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍សហការជាមួយកម្លាំងអធិការនគរបាលស្រុកលំផាត់នឹងកម្លាំងបរិស្ថាន
ស្រុកលំផាត់បានធ្វើការឃាត់ខ្លួនជនជាតិវៀតណមចំនួន៧នាក់ពីបទលួចឆ្លងដែនចូលមកប្រព្រឹតបទល្មើសកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់។
នគរបាលដែលចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន៧នាក់បានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ នៅត្រង់ចំណុចព្រៃក្នុងភូមិសាស្ត្រឃុំសេដាស្រុកលំផាត់ ជាប់នឹងព្រំប្រទល់ស្រុកអូរយ៉ាដាវខេត្តរតនគិរី។ចំណែកវត្ថុតាងបទល្មើសដែលត្រូវសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ដកហូតរួមមាន៖ រណារយន្តនឹងម៉ាស៉ីនត្រង់ស៉ីន័រកាត់ឈើចំនួន៨ គ្រឿង ។រីឯជនជាតិវៀតណាមទាំង៧នាក់ខាងលើនេះសមត្ថកិច្ចមិនទាន់បានប្រាប់ពីអត្តសញ្ញាណនៅឡើយទេ។ក្រោយពីឃាត់ខ្លួនជនជាតិវៀតណាម ទាំង៧ នាក់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ដោយ: យក្ខឡោម