ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាល ស្រុកទឹកឈូ

0

កំពត៖ កាលពី រសៀល​ថ្ងៃទី២៧ខែ មីនា​ឆ្នាំ២០១៧នៅសាលាស្រុកទឹកឈូខេត្តកំពត មានធ្វើ ពិធីប្រកាស ចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាល​ស្រុកក្រោមអធិបតីភាពឯ-ឧ ​ចាន់-ចេស្ដា​អភិបាល​នៃ​គណៈភិបាល​ខេត្ត​ ។


អង្គពិធីបន្ទាប់ពីលោកនាក់ សុវណ្ណា​រីអភិបាល​នៃគណៈអភិបាល​ស្រុក បានធ្វើរបាយណ៍​ឲ្យដឹងអំពីស្ថានភាពការងាររីកចម្រើន ទូទៅនៅក្នុងស្រុករួចមក។​
យោងតាមប្រកាសរបស់ ប្រសួងមហាផ្ទៃ ស្ដីពីការតែងតាំង មន្ត្រីរាជការ គឺត្រូវបានសម្រេច តែងតាំងលោកអ៉ឹម ច័ន្ទសោធនឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៣ ឲ្យកាន់មុខតំណែង ជាអភិបាលរងស្រុកទឹកឈូនៃខេត្តកំពត។
មានប្រសាសន៍សំណេះសំណាល ឯ.ឧ ចាន់-ចេស្ដា បានកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លំាងប្រដាប់អាវុធ មន្ត្រីរាជការក្នុងស្រុកទឹកឈូនៃខេត្តកំពត ដែលតែងតែបានសហការគ្នាល្អក្នុងការកសាង អភិវឌ្ឍន៍ ព្រមទាំងថែរក្សា ការពារ សន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសង្គមនិងបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋ នៅក្នុង មូលដ្ឋាន បានយ៉ាងល្អប្រសើរ។
ឯ​កឧត្តម​អភិបាល​ខេត្ត​ ក៏បានក្រើនរំលឹកផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធមន្រ្តីរាជការ ពិសេស លោក អ៉ឹម ច័ន្ទ​សោធនដែលទើបប្រកាសចូលកាន់តំណែងថ្មី ត្រូវខិតខំសកម្មបន្ថែមទៀត បន្តយកចិត្តទុកដាក់សហការដើម្បី កសាងអភិវឌ្ឍន៍មូលដ្ឋាន ហើយត្រូវគប្បី ខិតខំ​យកចិត្តទុកដាក់បន្តក្នុងការ ដោះស្រាយនូវរាល់បញ្ហាសំណូមពរនិង ធ្វើអោយជីវភាពរស់នៅប្រកបដោយសុខសាន្តជូនប្រជាពលរដ្ឋ ។​សំដៅ​បង្កើនការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលក្រោមការដឹកនាំ​របស់សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ ។
ពិសេសចាប់ពីនេះតទៅ​ត្រូវបង្កើនការយកចិត្តទុកដាក់ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ នៅក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិ​ខ្មែរ ក៏ដូច ក្នុងពេលយុទ្ធនាការឃោសនារបស់ គណក្សនយោបាយក៏ដូចនៅក្នុងឱកាសដំណើរការបោះឆ្នោតរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខឆាប់ៗនេះឈានចូលមកដល់ ៕