VDEO សហព័ន្ធបាល់ទាត់ប្រទេសបារាំងបានអះអាងថា ខ្សែបម្រើស្លាបក្រុមមាន់គកបារាំងកីឡាករ Franck Ribery (ហ្វ្រង់ រីប៊ឺរី) នឹងត្រូវខកខានមិនបានចូលលេងសម្រាប់ការប្រកួត World Cup ដោយសារតែបញ្ហារបួសជាមួយនឹងកីឡាករម្នាក់ទៀតគឺ Clement Grenier (ឃ្លេម៉ង់ ហ្គ្រេនីយេ) ។ សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា កីឡាករទាំងពីរនាក់នេះគឺមិនអាចជាសះស្បើយទាន់ ពេលនោះទេហើយពួកគេត្រូវបានលុបឈ្មោះចេញពីបញ្ជីកីឡាករទាំង២៣នាក់របស់ក្រុមលោក Didier Deschamps (ឌីឌីយេ ដេសុំ) ។ Ribery គឺមានបញ្ហារបួសខ្នងចំណែកឯក Grenier ក៏មានបញ្ហារបួសផងដែរដោយអ្នកទាំងពីរ ត្រូវជំនួសដោយកីឡាករ Remy Cabella (រ៉េមី ខាបេឡា) របស់ក្រុម Montpellier (ម៉ង់ប៉េលីយ៉េ) និងកីឡាករ Morgan Schneiderlin (ម៉ហ្គាន ស្នាយឌើលីន) របស់ក្រុម Southampton ។ គួរបញ្ជាក់ថា បារាំងនឹងត្រូវចាប់ផ្តើមយុទ្ធនាការ World Cup ជាមួយប្រទេសហុងឌុយរ៉ាស នៅថ្ងៃទី១៥ខែមិថុនា ៕
Ads







































