រស្មី កោះសន្តិភាព:
ខេត្តសៀមរាប៖កម្លាំងអធិការនគរបាលស្រុកពួក បានចុះស្រាវជ្រាវ ឃាត់ខ្លួនជនដៃដល់ ម្នាក់ បន្ទាប់ពីមានករណីឃាតកម្ម កើតឡើងទៅលើបងស្រី បង្កើតរបស់ខ្លួន ខណៈមានទំនាស់ពាក្យសំដី បន្តិចបន្តួច រហូត ហានលើកដៃ យកចបជីកវាយ បណ្តាលឱ្យបែកក្បាល និង បែកមុខ ហូរឈាម ស្លាប់ភ្លាមៗមួយរំពេច រួចរត់ចូលព្រៃ តែអកុសលឈាមស្រែកស្បែកហៅ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការខេត្ត។
ហេតុការឃាត់ខ្លួនជនដៃដល់នោះធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី១៧.ខែ៤.ឆ្នាំ២០១៧ ស្ថិតនៅចំនុចភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកពួកបានប្រាប់ថា បន្ទាប់ពីមានករណី(ឃាតកម្ម)បង្ករដោយជនសង្ស័យម្នាក់ឈ្មោះ ក្តឹប.សុផល ហៅ(ខុញ)ភេទប្រុស អាយុ៣២ឆ្នាំទីលំនៅភូមិឃុំកើតហេតុខាងលើបានយកចបជីកវាយទៅលើជនរងគ្រោះ ដែលត្រូវជាបងបង្កើត ឈ្មោះក្តឹប.ផល្លា ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិកើតហេតុ បណ្តាលឱ្យស្លាប់នៅនិងផ្ទះជនរងគ្រោះ។
.មូលហេតុទំនាស់ពាក្យសំដីក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់ចូលព្រៃ។ប្រភពបានបន្តថា លុះដល់ម៉ោង៤ទាបភ្លឺជនសង្ស័យបានចេញពីព្រៃមកផ្ទះវិញ ត្រូវប៉ូលិសស្រុកពួក ធ្វើការឃាត់ខ្លួនភ្លាមៗរួចបញ្ជូនទៅតុលាការខេត្ត តែម្តង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនឹងវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ ច័ន្ទ រស្មី






































