កណ្តាល៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹកន្លែងកើតហេតុ ខណះជិះម៉ូតូវ៉ារថយន្តមិនផុតក៏ដួលចូលក្រោមរថយន្ត កិនបែកក្បាល កាលពីវេលាម៉ោងជិត៤ល្ងាចថ្ងៃទី៨ខែមិថុនា ឆ្នាំ ២០១៤ ស្ថិតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិដើមទ្រាំង ឃុំអន្លុងរមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
។
ប៉ូលិសស្រុកកណ្តាលស្ទឺងបានឲ្យដឹងថា ជនរងគ្រោះ ពុំត្រូវបានគេស្គាលអត្តសញ្ញាណនោះទេ មានអាយុប្រហែល២៤ឆ្នាំ ជិះម៉ូតូ មួយគ្រឿម៉ាកស្មាសពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-6250 ។ ចំណែកឯរថយន្ត ដែលចាប់ហ្វ្រាំងមិនទាន់ជ្រុលកិនជនរងគ្រោះនោះម៉ាកហ៊ីណូ ប្រភេទដឹកដី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-0595អ្នកបើកបរពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយពេលកើតហេតុ បន្ទាប់ពីឃើញជនរងគ្រោះដេកស្លាប់នៅក្រោមឡាននោះ ក៏រត់គេចខ្លួនបាត់តែម្តង ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត និងម៉ូតូជនរងគ្រោះបើកបរស្របទិសគ្នាលុះដល់ចំណុចកើតហេតុ រថយន្តបានបត់ចូលផ្លូវតូច ចំណែកមូតូក៏បានបត់ដែរ ដោយវ៉ារថយន្ត ប៉ុន្តែពេលវ៉ាមិនផុតរថយន្តជាន់ហ្វ្រាំង ក៏ដួលចូលក្រោមរថយន្ត ហើយកិនបែកក្បាលស្លាប់តែម្តង ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង បានចុះទៅដល់រួចធ្វើការវាស់វែង និងប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកានស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការបន្ត ៕









































