ខេត្តព្រះសីហនុ៖អភិបាលស្រុកស្ទឹងហាវគ្រោងប្រែក្លាយផ្លូវក្រាលក្រួសក្រហមប្រវែងប្រហែល២០០ម កាត់តាមភូមិប្រជាជនអោយទៅជាផ្លូវចាក់បេតុងនៅឆ្នាំ២០១៨ខាងមុខនេះ។
យោងតាមការអោយដឹងពី លោក នងឌី ណារ៉ា ដែលជាសហការីរបស់លោកអភិបាលស្រុកស្ទឹងហាវបានអោយដឹងតាមរយៈសារអេឡិចត្រូនិកថា៖
លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានដឹកនាំមន្ត្រីក្រោមឧវាទ ចុះពិនិត្យស្ថានភាពផ្លូវក្នុងឃុំដែលរងការខូចខាតកន្លងមកហើយរៀបចំកែលំអឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើរជាប្រចាំ ជូនប្រជាពលរដ្ឋក្នុងភូមិ៤ ឃុំទំនប់រលក ។
ក្រោយពីបានពិនិត្យជាក់ស្តែង លោកអភិបាល បានដាក់ចេញនូវការងារបន្ទាន់មួយគឺ៖
១/ កែសម្រួល និងចាក់ដីគ្រួសធម្មជាតិបំពេញលើផ្លូវប្រវែងផ្លូវប្រហែល ២០០មសិន។
២/ រៀបចំប្រពន័្ធបង្ហូរទឹកសងខាងផ្លូវ ។
លោក នងឌី ណារ៉ា មន្ត្រីសាលាស្រុកស្ទឹងហាវបានអោយដឹងថា”ផ្លូវនេះនឹងប្រែក្លាយអោយទៅជាផ្លូវបេតុងនៅឆ្នាំក្រោយនេះហើយ។ដោយរដ្ឋបាលឃុំទំនប់រលកបានលើកគម្រោងជាអត្ថិភាពដើម្បីសាងសង់ផ្លូវនេះអោយទៅជា ផ្លូវបេតុង ដោយយកថវិកាអភិវឌ្ឍន៏ឃុំ ឆ្នាំ២០១៨ មកប្រើ “៕