VDEO ​រុស្ស៊ី​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​តបត នឹង​ការធ្វើ​សមយុទ្ធ​របស់​ណា​តូ

0

សមយុទ្ធ​របស់​ណា​តូ ​មួយថ្ងៃ​ក្រោយពេល​ដែល​អ​ង្គ​ការ ណា​តូ​ចាប់​ផ្ដើមធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ របស់ខ្លួន​នៅជាប់​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃទី ១០ ខែមិថុនា រុស្ស៊ី​ក៏បាន​ធ្វើ​សមយុទ្ធ ទ្រង់ទ្រាយ​ធំ​ជាការ​តបត​នឹង​សកម្មភាព របស់​ណា​តូ​ក្រោម​ការគ្រប់គ្រង​របស់ កងទ័ព​ប្រចាំ​ភូមិភាគ​ខាងលិច ។ ​

សារព័ត៌មាន រៀ​នូ​វូ​ស្ទី​របស់​រុស្ស៊ី បាន​ដកស្រង់​សម្ដី​រដ្ឋមន្ដ្រីក្រសួង​ការពារ ជាតិ​រុស្ស៊ី​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​នា ពេលនេះ​មានការ​ចូលរួម​ពី​កម្លាំង​ឈរ ជើង​នៅ​តំបន់​បាល់​ទិ​ក កម្លាំង​ទាហាន ឆត្រ​យាង យន្ដហោះ​ទម្លាក់​គ្រាប់ SU- 34 យន្ដហោះ​ចម្បាំង Mi-24 យន្ដហោះ ទម្លាក់​គ្រាប់​យុទ្ធសាស្ដ្រ Tu-22 m 3 ។ សមយុទ្ធ​នោះ​ធ្វើឡើង​នៅ​តំបន់​កាលី​នី​ន ក្រាប ក្រោម​ការត្រួតពិនិត្យរ​ប​ស់មេ បញ្ជាការ​កងទ័ព​ប្រចាំ​ភាគ​ខាងលិច​។ ការធ្វើ​សមយុទ្ធ​ដែលមាន​ខ្លឹមសារ សហ ប្រតិ​ប​ត្ដិ​ការ ការពារ​បន្ទាត់​ព្រំដែន​រុស្ស៊ី ទាំង​ដែនទឹក ដែន​គោក និង​ដែនអាកាស រុករក និង​កម្ទេច​នាវាមុជទឹក​សត្រូវ ។ ​

យន្ដហោះ​ដឹកជញ្ជូន​យោធា​នឹង​ដឹក ជញ្ជូន​ក្រុម​ឆត្រយោង​វាយលុក​លោត ឆត្រយោង​ទៅលើ​ដែន​គោក ។ ចំណែក កម្លាំង​ទាហានជើងទឹក​ប្រចាំ​នៅ​តំបន់ សមុទ្រ​បាល់​ទិ​ក និង​វាយ​ឡើង​លោក បណ្ដេញ​សត្រូវ​ឱ្យ​ដកថយ​ចេញពី​ទឹកដី រុស្ស៊ី ។ យន្ដហោះ​ទម្លាក់​គ្រាប់ Su 34, MI 24, TU22 M 3 ជួយ​អន្ដរាគមន៍ យាមល្បាត​នៅ​ដែនសមុទ្រ​បាល់​ទិ​ក ។​ ​ចំំ​ណុ​ច​ដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺ ការធ្វើ​សមយុទ្ធ​ស្របពេល​ដែល​ណា​តូ ក៏ បានចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ នៅជាប់​ព្រំដែន​ប្រទេស​រុស្ស៊ី ។ រដ្ឋា​ភិ បាល​ទីក្រុង​មូ​ស្គូ​បាន​ចាត់ទុកថា ការធ្វើ សមយុទ្ធ​របស់​ណា​តូ​ជា​សកម្មភាព​ឌឺដង ហើយ​រុស្ស៊ី​ត្រូវតែមាន​វិធាន​ការតបត វិញ​ធ្វើឱ្យមាន​តុល្យភាព​យោធា​ក្នុង តំបន់​នេះ ។ ​

រដ្ឋលេខាធិការ​ក្រសួងការបរទេស រុស្ស៊ី លោក​វ្ល៉ា​ឌី​មឺ ទី​តូ បានប្រកាសថា “​យើង​មិនអាច​អង្គុយ​នៅ​ស្ងៀម​មើល សកម្មភាព​យោធា​របស់​បណ្ដា​ប្រទេស ក្នុង​តំបន់​មកលើ​ប្រទេស​រុស្ស៊ី ។ ទីក្រុង មូ​ស្គូ​នឹង​ប្រើ​គ្រប់​វិធីសាស្ដ្រ​ក្នុងការ​ការ ពារ​សន្ដិសុខ ស្ថិរភាព​របស់​រុស្ស៊ី​” ។