​VDEO លោកតា​វ័យ​ចំណាស់​បំផុត​ក្នុង​លោក ទទួលមរណភាព​ក្នុង​អាយុ​១១១​ឆ្នាំ​

0

​លោកតា​វ័យ​ចំណាស់​ ​កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៤ សៀវភៅ​កំណត់ត្រា​ប្លែកៗ​ពិភពលោក (Guinness Book of World Records) បាន​ផ្សព្វផ្សាយ​ថា បុរស​វ័យ​ចំណាស់ បំផុត​ក្នុង​ពិភពលោក ដែល​មកពី​ប៉ូឡូញ រស់នៅ​ជា​ជនអន្ដោប្រវេសន៍​ក្នុង​ទឹកដី អាមេរិក ហើយ​ដែលមាន​អាយុ​១១១​ឆ្នាំ នោះបាន​ទទួលមរណភាព ស្ថិតនៅក្នុង ផ្ទះ​របស់គាត់ ក្នុង​ទីក្រុង​ញូវយ៉ក​ដោយ រោគ​ចាស់ជរា ។​ ​ប្រភព​បន្ដថា លោកតា Alexander Imich បានទទួល​មរណភាព​កាលពី​ព្រឹក ព្រលឹម​ថ្ងៃអាទិត្យ នៅក្នុង​និ​វេស​ដ្ឋា​ន ទី ដែល​លោកតា​បានរស់នៅ​តាំងពី​ឆ្នាំ ១៩៨៦​រៀង​រហូតមក ។

លោកតា​មាន អាយុ​គ្រប់​១១១​ឆ្នាំ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ។​ Guinness Book បាន​បញ្ជាក់ថា អ្នក ដែល​ស្នង​ត្រូវ​ស្នង​លោកតា​Alexander Imich ដែលជា​មនុស្ស​មាន​វ័យ​ចំណាស់ បំផុត​ក្នុង​លោក​នោះ បាន​ទៅលើ​លោក តា Sakari Momoi នៅ​ប្រទេស​ជប៉ុន​។ លោកតា Sakari Momoi មាន​អាយុ ១១១​ឆ្នាំ​ដែរ ប៉ុន្ដែ​គាត់​កើត​ក្រោយ​លោក តា Alexander Imich មួយថ្ងៃ ។​ ​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ ប្រភពព័ត៌មាន កាលពី​នៅមាន​ជីវិត លោកតា​Alexander Imich បានបញ្ជាក់ ថា ការរស់នៅ​របស់គាត់​គឺ​ឧស្សាហ៍ ហាត់ប្រាណ​ជាប្រចាំ​, ទទួលទាន​ដោយ ការប្រុងប្រយ័ត្ន និង​មិន​ទទួលទាន​ជាតិ អាកុល ។ លោកតា Alexander Imich ពុំ​មានកូន​នោះទេ ហើយ​លោកយាយ របស់គាត់​បានទទួល​មរណភាព​កាលពី ឆ្នាំ​១៩៨៦​មកម្ល៉េះ ។​ ​កាសែត New York Times បាន ផ្សព្វផ្សាយ​ថា សព​លោកតា Alexander Imich ត្រូវបាន​រក្សាទុក​ដើម្បី​ស្រាវជ្រាវ ផ្នែក​វេជ្ជសាស្ដ្រ ។