អសមត្ថភាព នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ក្នុងការ​បង្ក្រាប​គោយន្ត​កន្ត្រៃ​ដឹកឈើ​ហុប​

0

ខេត្តកំពង់ធំៈ គោយន្ត​កន្ត្រៃ​៣​គ្រឿង ដឹក​ឈើហុប​ចេញពី ព្រៃ​សហគមន៍ យ៉ាង​អាណាធិបតេយ្យ ពុំ​ត្រូវបាន សមត្ថកិច្ច​មេព្រៃ​មាន​វិធានការ​បង្ក្រាប បង្ករ​អោយមាន​ការ ដឹក​ជា​ហូរហែរ ដោយ​មិន​ញញើត​ច្បាប់​សូម្បីតែ​បន្តិច។ជាក់ស្តែង បទល្មើស​ដឹកឈើ​ហ៊ុ​ប ចំនួន ៣​គ្រឿង ត្រូវបាន​អ្នក​សារពត៌មាន ឃាត់​ដើម្បី​ឲ្យ​មេព្រៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ មក​នាំយកទៅ​រក្សាទុក ខណៈពេលដែល​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​នៅលើ​ផ្លូវលំ​មួយ​ខ្សែ នៅ​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៤ ត្រង់ចំនុច​អូរ​តា​សៅ ភូមិ​ត្បូង​ទឹក ឃុំ​មាន​រិ​ទ្ធ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ់​។​ យោងតាម​សំដី​របស់​ម្ចាស់​

គោយន្ត​កន្ត្រៃ​ដឹកឈើ​ហុប​ទាំងបី​គ្រឿង​នោះបាន​ឲ្យ​ដឹងថា ឈើហុប​ប្រភេទ​ឈើទាល​ខាងលើនេះ​បាន​ដឹក​ចេញពី​តំបន់​ព្រៃ​សហគម​ន៏​ឈ្មោះ​ព្រៃ​ក្បាល​អូរ​ក្រ​ញ៉ាក ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង នឹង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ហើយ​មុននឹង​ចេញពី​ព្រៃ​សហគម​ន៏​នោះបាន​លុះត្រាតែ​បង់លុយ​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​ក្នុង​១​គោយន្ត អោយទៅ​មន្ត្រីសង្កាត់​

សណ្តាន់ ។​ ​លោក សរ យាប់ ប្រធាន​សហគម​ន៏ ដែល​រាជរដ្ឋាភិបាល​បាន ទុកចិត្ត​តែងតាំង​អោយធ្វើជា អ្នកការពារ និង​អភិរក្ស​ព្រៃឈើ តែ​បែរជា​ក្លាយទៅជា អ្នក​បំផ្លាញ​ព្រៃឈើ បើកដៃ​ឃុបឃិត ជាមួយ​មេព្រៃ រត់ការ​បង់លុយ ក្នុង​មួយ​គោយន្ត ៤​ម៉ឺន​រៀល ហើយ​អះអាងថា យកលុយ​សម្រាប់​ចាក់​សាំង​ការពារ​ព្រៃឈើ​ទៅវិញ ។​ ​លោក​តិ​ប​ញាតា​នាយ​ខ័​ណ្ឌ​រដ្ឋបាល​

ព្រៃឈើ​កំពង់ធំ បាន​បញ្ជា​ផ្ទាល់​ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ​ចុះទៅ​ចាប់​បទល្មើស​ខាងលើនេះ​ភ្លាមៗ​តែម្តង​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​បានទទួល សេចក្តីរាយការណ៍​ថា​មាន​បទល្មើស​ខាងលើ​និង​បាន​រឹបអូស​យក​វត្ថុតាង​ទាំងអស់​ខាងលើ​នោះ​ទៅកាន់​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​។​ ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ បាន​រិះគន់​ទៅលើ​លោក ឃឹម ប៉ាន់ នាយ​អធិការ​ស្តីទី

រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប បច្ចុប្បន្ន​បទ​លើស​ព្រៃឈើ មាននៅ​គ្រប់​ទីកន្លែង ក្នុង​ខេត្តកំពង់ធំ មិនដែល​ឃើញ​លោក បង្ហាញ​ស្នារ​ដៃ ក្នុងការ​បង្ក្រាប​ម្តងណា​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា ប្រហែលជា​លោក ឃឹម ប៉ាន់ ដាក់​មន្ត្រីរដ្ឋបាល ព្រៃឈើ តាម​បណ្តា​សង្កាត់ ផ្នែក គ្រាន់តែ​ជាការ គៀងគ លាភស្ការៈ​ចូល​ហៅ​ប៉ៅ​ទេ​ដឹង បានជា​ការដឹកជញ្ជូន​បទល្មើស ទាំង​តាម​ដង​ថ្នល់ជាតិ និង​តាម​ព្រៃឈើ មាន​សកម្មភាព​កាន់តែ កើនឡើង ។​ ​ ​ដោយ វរៈជ័យ Image13 Image14 Image15 Image16 Image17