ខេត្តកែប ព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៧ រដ្ឋាបាលខេត្ត ប្រារព្ធ ទិវាមឆ្ឆជាតិ ០១ កក្កដា ២០១៧ ក្រោម អធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈ អភិបាល ខេត្តកែប
ឯកឧត្ដម សំ សារីន ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឩត្តម អភិបាលរង ខេត្ត លោក ប្រធាន មន្ទីរ កសិកម្ម លោក ស្រី អភិបាល ក្រុង កងកម្លាំង ប្រដាប់ អាវុធ និងប្រជាពលរដ្ឋ ប្រមាណជាង បួនរយនាក់ បានចូលរួម ប្រែងកូនត្រី ស្ថិតនៅ ទំនប់អាងទឹក អូរក្រសារ ភូមិ អូរក្រសារ សង្កាត់ អូរក្រសារ ក្រុងកែប។នៅក្នុង ពិធីនេះ ឯកឩត្តម បានផ្តាំផ្ញេីរ ទៅបងប្អូន ប្រជាពលរដ្ឋ ថា សូម អោយជួយ ថែរក្សា កូនត្រី ដែលប្រលែង នៅថ្ងៃនេះនិងកុំប្រេីប្រាស់ឩបករណ៍ឆក់ ព្រោះឩបករណ៍វាខុសច្បាប់និងបំផ្លាញ់ពូជត្រីថែមទៀតផង។