មណ្ឌលសំរាប់បន្សាបគ្រឿងញៀនអ្នកញៀនថ្នាំថ្មីមួយត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០សីហា២០១៧ដោយសង់នៅលើផ្ទៃដី២០ហិចតានិងគ្រោងចំណាយទឹកប្រាក់ប្រមាណជាង៨លានដុល្លាអាមេរិក។
មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលព្យាបាល ដោយស្ម័ក្រចិត្តនិងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននេះស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ពិធីនេះដែរធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម យន្តមីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
តាមរបាយការណ៍ គណៈកម្មកាសាងសង់មជ្ឈមណ្ឌលនេះថា៖ការបើកការដ្ឋាននាពពេលនេះ គឺធ្វើការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនរួមមាន ក្លោងទ្វារនិងរបង ព័ន្ធជំុវិញដែលមានកំពស់៣,៥m គុណនិង១៩១៤m អាគារដ្ឋបាលទំហំ ៣៣មែត្រគុណ៤៣មែត្រមួយជាន់ បន្ទប់អគ្គីសន្នីអាគារស្នាក់នៅសម្រាប់សន្តិសុខ ទំហំ៨មែត្រគុណ១២ម ។សរុបថវិការសាងសង់ដំណាក់កាលទី១នេះចំនួន១,០៥២,៤៩៤ដុល្លាអាមេរិក។
មជ្ឈមណ្ឌលសម្រាប់ព្យាបាលនិងស្ដានីតិសម្បទា អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ នេះសាងសង់ឡើងដោយទទួលថវិកាពី រាជរដ្ឋាភិបាលកម្ពជា តាមរយៈមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយមានការចូលរួមវិភាគទានពីសប្បុរសជន និងវិស័យឯកជនតាមរយៈមូលនិធិសម្រាប់សង្រ្គោះនិងស្ដានីតិសប្បទាគ្រឿងញៀន ដែលបានការឧបត្តម្ភគាំទ្រពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលបណ្ដាប្រទេសជាមិត្តផ្សេងទៀត ។
មជ្ឈមណ្ឌលនេះសង់ នៅលើផ្ទៃដីទំហំ២០ហិកតា ដែលជាដីសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមហ៊ុន ម៉ុង ឬទ្ធី ហើយគ្រោងសាងសង់ដោយ ចំណាយថវិកាសរុបប្រហែលជាង៨លានដុល្លា អាមេរិក។ការសាងសង់នេះធ្វើឡើងទៅតាមដំណាក់កាលនិងតម្រូវការចាំបាច់និងស្របតាមលទ្ធភាព ថវិកាដែលមាន៕