និស្សិតពេទ្យបារាំងមកធ្វើកម្មសិក្សានៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជាបន្តបន្ទាប់

0

ខេត្តព្រះសីហនុ៖និស្សិតពេទ្យមកពីប្រទេសបារាំង ចំនួន៩នាក់ មកធ្វើកម្មសិក្សា នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។បន្ទាប់ចប់វិស្សមកាល នៅថ្ងៃទី11/9/2017 នឹងមាននិស្សិតមួយចំនួនមកធ្វើកម្មសិក្សាបន្តទៀត។

នេះយោងតាមការអោយដឹងពីលោកវិជ្ជៈបណ្ឌិត Seng Nong ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនៅថ្ងៃទី4/9/2017។

តាមមតិពីមហាជនបានអោយដឹងថាកន្លងមកក្នុងអាណត្ថិដឹកនាំរបស់គ្រូពេទ្យមុនៗពេទ្យបង្អែកខេត្តឬគេនិយមហៅថាពេទ្យចំការចេកមានសភាពយ៉ាប់ខ្លាំងហើយមិនសូវមានការគាំទ្រឡើយ។

តែក្រោយមកចាប់តាំងពីលោក វិជ្ជៈបណ្ឌិត សេង ណុង ចូលដឹកនាំមន្ទីរពេទ្យនេះមកមន្ទីរពេទ្យបង្អែកនេះត្រូវបានប្រែមុខមាត់ថ្មីឡើងវិញនិងទទួលបានការគាំទ្រខ្លាំងឡើងៗជាបន្តបន្ទាប់ពីគ្រប់មជ្ឈដ្ឋានផងដែរ។

សព្វថ្ងៃនេះពលរដ្ឋដែលមានបញ្ហាសុខភាពពីគ្រប់តំបន់ក្នុងខេត្តព្រះសីហនុបាននាំគ្នាមកទទួលសេវានៅមន្ទីរពេទ្យមួយនេះនិងលើកសរសើរថាគ្រូពេទ្យនៅទីនេះបំរើសេវានិងយកចិត្តទុកដាក់មើលថែរអ្នកជំងឺខ្លាំងខុសពីសម័យមុនឆ្ងាយគួរអោយកត់សំគាល់៕វ៉ុន

ក្រុមនិស្សិតពេទ្យបារាំង
លោកវិជ្ជៈបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យ