វត្ត​ព្រះពុទ្ធ​មហា​និម្មិត​ប៊ូ​ស្រា​ប្រារ​ព​ពិធី​ក្រុង​ពាលី​មង្គល​សេរី អារាម​ថ្មី

0

ខេត្តមណ្ឌលគិរី​៖ ​លោកជំទាវ អាយ​ស៊ី​សុគន្ធា​រី អភិបាលរង​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​១៥ កុ​ម្ភះ ២០១៤ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​មង្គល​សេរី វត្ត​អារាម​ថ្មី គឺ​វត្ត​ព្រះពុទ្ធ មហា​និម្មិត​ប៊ូ​ស្រា ស្ថិតក្នុង​ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ​ព្រះគ្រូ​មង្គល​មុនី ឈិន ហន បាន​មាន​ពុទ្ធដីកា​រថា ព្រះអង្គ បានមក​គង់នៅ​ខេត្តមណ្ឌលគិរី តាំងពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០០៨ មក​ម្លេះ ដោយ​ទឹក​ព្រះទ័យ ជ្រះថ្លា​ទូលំទូលាយ​ប្រកបដោយ​កោសល្យ ផល​បុណ្យ​ព្រះអង្គ​បាន​ផ្តួចផ្តើម​គៀរគរ​ប្រមូល​បច្ច័យ​ពី​សប្បុរសជន​ជិត​ឆ្ងាយ ដែលមាន​សទ្ធា​ជ្រះថ្លា ដើម្បី​ចូលរួម​កម្លាំង កសាង​វត្ត​បាន​ចំនួន ០៤​មកហើយ

រហូតមកដល់​ថ្ងៃនេះ គឺ ៖ ទី​១. វត្ត​ព្រះពុទ្ធ​មណ្ឌលគិរី ទី​២. វត្ត​ធម្ម​ពេជ្រ​តេ​ជោ​រាម ទី​៣. វត្ត​ធម្ម​គិរី​ជ្រៃ​មាស (​ហៅ​វត្ត​ដាក់​ដាំ​) និង​ទី​៤ វត្ត​អារាម​ថ្មី​(​ហៅ​វត្ត​ព្រះពុទ្ធ​មហា​និម្មិត​ប៊ូ​ស្រា​)​ដែល​កំពុង​រៀបចំ​សាងសង់​នេះ​។​

​នៅក្នុង​ពិធី​ក្រុង​ពាលី​នោះ ព្រះគ្រូ​មង្គល​មុនី ឈិន ហន បាន​អំពាវនាវ​ដល់​ញាតិ ញោម ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់​ចូលរួម​តាម​សទ្ធា​ជ្រះថ្លា ដូចជា​ជួយ​ជា​សម្ភារៈ និង​បច្ច័យ ដើម្បី សាងសង​វត្ត​ព្រះពុទ្ធ​មហា​និម្មិត​ប៊ូ​ស្រា​ថ្មី​នេះ​កកើតឡើង​ស្របតាម​បំណងប្រាថ្នា​របស់​ព​ទ្ធ​សាន​និក​ទាំងអស់ បាន​បំពេញ​កុស​ល្យ សាង​នូវ​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន តាម​ពុទ្ធ​ឪ​វាទ​ទំនៀម​ទំលាប់

នៃ​ព្រះពុទ្ធសាសនា​ខ្មែរ​យើង​។ ​ ​នា​ឪ​កាស​នោះដែរ​លោកជំទាវ អាយ​ស៊ី សុគន្ធា​រី អភិបាលរង​ខេត្ត និង​ព្រះគ្រូ​មង្គល មុនី ឈិន ហន ព្រមទាំង​មន្ត្រីរាជការ បាន​ចែកទាន និង​អំណោយ​ដល់​ប្រជាពលរដ្ឋ​មក​ចូលរួម​ក្នុង​ពិធី​នេះ ក្នុង​ម្នាក់ៗ​ទទួលបាន​អាវ​រងារ​មួយ និង​គ្រឿងឧបភោគ បរិភោគ​មួយកញ្ចប់​ផងដែរ​។​ ​ ​unnamed (1) unnamed (2) unnamed