បទល្មើសយ៉ាងច្រើនមហិមានៅក្នុងស្រុកស្ទោង

0

កំពង់ធំ៖ ខណះពេលដែលរាជរដ្ឋាភិបាល បានរឹតបន្តឹងទៅលើវិស័យជលផល និងហាមឃាតមិនអោយមានការដាក់បល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ តែភ្ទុយទៅវិញ បល្មើសនេសាទនៅក្នុងស្រុកស្ទោង បែរជាមានការកើនឡើងជាលំដាប់ដោយពុំមានការទប់ស្កាត់នីងហាមឃាត់នោះឡើយ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារ អ្នកសារព័ត៏មានបានចុះប្តិតរូបថតនូវទិដ្ឋភាពបទល្មើសនេសាទ ដែលកំពង់តែរិកដុះដាលពេញផ្ទៃទឹក ដែលស្ថិតនៅក្នុងចំនុចបឹងពីងពួយ ឃុំម្សាក្រង ស្រុកស្ទោង ខេត្ដកំពង់ធំ ដែលត្រូវបានគេដឹងថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ដែនសមត្តិកិច្ចជលផល លោកគនចាន់ សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង។
តាមការអោយដឹងពីប្រភពប្រជាពលរដ្ឋបានអោយដឹងថាបទល្មើសនេសាទដែលបានដាក់នៅក្នុងភូមសាស្រ្តបឹងកំពឹងពួយនីងចំនុចអូចក ក្នុងទឹកដីភូមិម្សាក្រង ស្រុកស្ទោង ហើយបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដោយបានជូបជាមួយសមត្តិកិច្ចជំនាញជលផលអស់ហើយ ទើបបានជាអ្នកដាក់ បរ លូ នីងដៃ អាចដាក់យ៉ាងរលូន ដោយពុំមានឧបស័ក្កណារារាំងក្នុងការដាក់បទល្មើសនេសាទនោះឡើយ ។
ប្រភពត្រូវបានបន្តថា នៅចំនុចដាក់បទល្មើសទាំងនេះ គឺត្រូវបានគេប៉ាន ស្មានមិនក្រោមពី៣០០ក៏ន្លែងណោះទេនេះគ្រាន់តែចំនុចមួយប៉ុណ្ណោះ ចំណែកអែនៅភូមសាស្រ្តទីតាំងផ្សេងគឺយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយធ្វើអោយមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះការសាបសូន ហិនហោច នូវមច្ចាជាតិ។
ប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្ដម សុខ លូអភិបាលនៃគណះអភិបាលខេត្ដកំពង់ធំ និងលោកប៉ែនវណ្ណ រិទ្ធនាយខាន់រដ្ឋបាលជលផល ខេត្ដកំពង់ធំមេត្តាជួយចាត់វិធានការបង្រ្កាបផង ដើម្បីការពារនីងថែរក្សាមច្ចាជាតិយើង។ ដោយផន សុខជាតិ