បទល្មើសយ៉ាងច្រើនមហិមានៅក្នុងស្រុកស្ទោង

0

កំពង់ធំ៖ ខណះពេលដែលរាជរដ្ឋាភិបាល បានរឹតបន្តឹងទៅលើវិស័យជលផល និងហាមឃាត់ មិនអោយមានការដាក់បល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ តែផ្ទុយទៅវិញ បទល្មើសនេសាទនៅក្នុងស្រុកស្ទោង បែរជាមានការកើនឡើងជាលំដាប់ដោយពុំមានការទប់ស្កាត់នីងហាមឃាត់នោះឡើយ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារ អ្នកសារព័ត៏មានបានចុះផ្តិតរូបភាព នូវទិដ្ឋភាពបទល្មើសនេសាទ ដែលកំពុងតែរីកដុះដាលពេញផ្ទៃទឹក ដែលស្ថិតនៅក្នុងចំនុចបឹងកំពីងពួយ ឃុំម្សាក្រង ស្រុកស្ទោង ខេត្ដកំពង់ធំ ដែលត្រូវបានគេដឹងថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ដែនសមត្តិកិច្ចជលផល លោកគនចាន់ សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង។
តាមការអោយដឹងពីប្រភពប្រជាពលរដ្ឋបានអោយដឹងថាបទល្មើសនេសាទដែលបានដាក់នៅក្នុងភូមិសាស្រ្តបឹងកំពឹងពួយនីងចំនុចអូចក ក្នុងទឹកដីភូមិម្សាក្រង ស្រុកស្ទោង ហើយបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដោយបានជូបជាមួយសមត្ថកិច្ចជំនាញជលផលអស់ហើយ ទើបបានជាអ្នកដាក់ បរ លូ នីងដាក់ដៃ អាចដាក់យ៉ាងរលូន ដោយពុំមានឧបស័គ្គ ណាមករារាំងក្នុងការដាក់បទល្មើសនេសាទនោះឡើយ ។
ប្រភពត្រូវបានបន្តថា នៅចំនុចដាក់បទល្មើសទាំងនេះ គឺត្រូវបានគេប៉ាន ស្មានមិនក្រោមពី៣០០កន្លែងនោះទេនេះគ្រាន់តែចំនុចមួយប៉ុណ្ណោះ ចំណែកនៅភូមិសាស្រ្តទីតាំងផ្សេងគឺយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយធ្វើអោយមានការព្រួយបារម្ភណ៍យ៉ាងខ្លាំងចំពោះការសាបសូន ហិនហោច នូវមច្ចាជាតិ។
ប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្ដម សុខ លូអភិបាលនៃគណះអភិបាលខេត្ដកំពង់ធំ និងលោកប៉ែនវណ្ណ រិទ្ធនាយខាន់រដ្ឋបាលជលផល ខេត្ដកំពង់ធំមេត្តាជួយចាត់វិធានការបង្រ្កាបផង ដើម្បីការពារនីងថែរក្សាមច្ចាជាតិយើង។
ដោយផន សុខជាតិ