លោកវរះសេនីយ៍ទោ ទឹម វណ្ណឌី ប្រធានការិយាល័យព្រហ្មទណ្ឌ័កំរិតស្រាលត្រូវបានអ្នក សារព័ត៍មានប្ដឹងទៅក្រសួងមហាផ្ទៃ

0

ខេត្តឧត្តរមានជ័យ÷លោកវរះសេនីយ៍ទោ ទឹម វណ្ណឌីប្រធានការិយាល័យព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យត្រូវបាន លោកខៀវ សុផានុរស្ស ភ្នាក់ងារយកព័ត៍មានទូទស្សន៍អេអិនអិន(Ann)ប្រចាំខេត្តឧត្តរមានជ័យ បានដាក់ពាក្យសុំជួយអន្តរាគមន៍ ទៅ ក្រសួងមហាផ្ទៃ នៅថ្ងៃទី17ខែតុលាឆ្នាំ2017 នេះ។ក្រោយរូបលោកត្រូវបាន ប្រធានការិយាលយ័កំរិតស្រាលនៃស្នងការដ្ឋាននគបាល លោក ឌឹម វ ណ្ណឌី និងបក្សពួក បានចាុប់វាយខ្នោះ បង្ឃាំង រូបលោក ដោយខុសនិត្តិវិធីនៃច្បាប់និងរំលោភលើសិទ្ធសារព័ត៍មាន កាលពីថ្ងៃទី26ខែកញ្ញាឆ្នាំ2017 ស្ថិតនៅខាងមុខបែនឡានអូស្មាច់ក្រុងសំរោង នៅគ្រាដែលរូបលោកនិងក្រុមការងារជានាក់សារព័ត៍ពីនាក់ផ្សេងទៀត បាននាំគ្នា ទៅថតផ្ដិតយករូបភាពនិងសកម្មភាព វង្ស័ល្បែងស៊ីសង អាប៉ោង យូគី ប្រជល់មាន់អនាធិប្បតេយ្យនៅក្នុងចំណតរថយន្ដអូស្មាច់ ក្រុងសំរោង ។
យោងតាមពាក្យបណ្ដឹងខាងលោក លោកខៀវ សុផានុរស្ស លោក សូមអំពាវនាវទៅដល់ សម្ដេចក្រឡាហោមសរខេងជួយរកយុត្តិធម៌ជូនរូបលោក នៅគ្រាដែលការអនុវត្តន៍ច្បាប់ បំរើការងាររបស់ប្រធានការិយាល័យស្នងការមួយរូប បំពានច្បាប់លោភអំណាច ដោយធ្វើអោយកើតមាននៅរឿងរាវអយុត្តិធម៌នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ហើយក៍មិនដឹងថា មានប្រជាពលរដ្ឋប៉ុន្មាននាក់ដែលបានរងនូវអំពើអយុត្តធម៌ដោយសារបុគ្គលឈ្មោះទឹម វណ្ណឌីលោភអំណាចរូបនេះ។
សុផា នុរស្ស បានបញ្ជាក់ថា លោកដាក់ពាក្យសំជួយអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ គឺលោកចង់បានតែភាពយុត្តិធម៌ ត្រឹមត្រូស្អាតស្អំតែប៉ុណ្ណោះ ហើយអោយមន្រ្ដីខិលខូចមួយក្ដាប់តូច ទទួលយកការិះគន់ ដើម្បីស្ថាបនា អនុវត្តការងារប្រកបដោយឆន្ទះ ស្មោះត្រង់ការងារ ដែលជាប្រយោជន៍ ដល់សង្គមជាតិ កាត់បន្ថយមហិចតាល្មោភអំណាចប្រព្រឹត្តផ្ទុយនិងច្បាប់ ៕