ខេត្តកែប ព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៧ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បី ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៧ ជុំទី២ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌឹត ថោង ខុន រដ្ខមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប មានអញ្ជើញចូលរួមឯកឧត្ដមអភិបាលខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង និងមានការចូរួមពីឯកឧត្តម លោកជំទាវប្រតីភូក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលរងក្រុង និងមន្រ្តីសាលាខេត្តអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។សូមបញ្ជាក់ផងដែរថា បុណ្យសមុទ្រ នៅខេត្តកែប ប្រារព្វធ្វេី នៅថ្ងៃទី ២២ ដល់ ២៤ ខែ ធ្នូ ឆ្នាំ ២០១៧ ៕