ខេត្តតាកែវ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលបានកាយដីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ បានចុះទៅពិនិត្យ កន្លែងដែលប្រទះឃើញគ្រាប់ គឺជាប្រភេទគ្រាប់ទម្លាក់ពីយន្តហោះM K ៨២ ដែលមានទម្ងន់សរុប២២៧គីឡូក្រាម និងបានដាក់ស្លាកសញ្ញាគ្រោះថ្នាក់ ព្រមទាំងបានរាយការណ៍ជូនសុីម៉ាក់រួចហើយ រងចាំយកទៅកំទេចចោល ។