អញ្ជើញមកពិនិត្យការដាក់ស្លាកសញ្ញាបង្ហាញទិស និងចូលរួមដាំផ្កា រលម្អរលើសួន ផ្លូវភ្លោះលេខ33A

0

ខេត្តកែប;ព្រឺកថ្ងៃទី ២៤ តុលា ២០១៧ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងក្រុមការងារបានអញ្ជើញមកពិនិត្យការដាក់ស្លាកសញ្ញាបង្ហាញទិស និងចូលរួមដាំផ្កាលម្អរលើសួនច្បារផ្លូវភ្លោះ ផ្លូវជាតិ 33 A ខាងត្បូងរង្វង់មូលសេះសរ ស្ថិតនៅសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។ នេះជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ដែលបានគិតពីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងលម្អរសោភ័ណភាពខេត្ត ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានមកលម្ហែកាយ និងកម្សាន្តនៅលើឆ្នេរសមុទ្រកែប និងរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកែប ៕