កឋិនទានសាមគ្គីCPP និងមន្ត្រី ពុទ្ធបរិស័ទទៅស្វាយចាស់ក្រុងសិរីសោភ័ណ:បានបច្ច័យស្មើជិត៧.០០០ដុល្លាសរអា

0

បន្ទាយមានជ័យ :
កឋិនទានសាមគ្គីក្នុងខេត្ត ពិសេសគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យទៅវត្តចមសទ្ធាវាស-ស្វាយចាស់នាភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ប្រមូលសំពត់ត្រៃ សង្ឃសាលាប ទេយ្យទាន និងបច្ច័យបាន១៨,៣លានរៀល និង២.៣៦០ដុល្លាសរអា។ឬជិត៧.០០០ដុល្លាសរអា។
អង្គកឋិនទានសាមគ្គីកាលពីថ្ងៃទី២៦-តុលា២០១៧ នេះ មានម្ចាស់វេនអង្គកឋិនចំនួន១៤ មានត្រៃកឋិនជាង៣០ ក្នុងនោះមានម្ចាស់ទានធំៗនៅក្រុងសិរីសោភ័ណ ពិសេសកឋិនទានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាុយមានជ័យ ហើយចូលរួមដឹកនាំពិធីដោយ ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកគណកម្មាធិការកណ្តាលគណបក្សនិងលោកស្រី លោកអ៊ុំ រាត្រី អភិបាលស្តីទីនិងជាអនុប្រធានគណបក្សប្រជាជនខេត្ត។
ពីធីខាងសាសនាបានធ្វើនៅទីស្នាក់ការគណបក្សខេត្តនាល្ងាចថ្ងៃទី២៦តុលា ។ពោលគឺតំណាលគ្នានឹងមន្ត្រី ពុទ្ធបរិស័ទ សប្បុរសេជនធ្វើនៅតាមផ្ទះដែរ៊
លោកប្រាក់ សុភ័ត អាចារ្យខេត្តនិងជាអនុប្រធានមន្ទិរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យអោយដឹងថា: ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនិងរៀនសូត្រនៅវត្តនេះ ត្រូវបានត្រៃស្បង់សំពតកឋិន និងបច្ច័យ។ក្រៅពីនោះ បច្ច័យភាគច្រើននៃបច្ច័យ៦.៨៧៨ដុល្លាសរអាទុកកសាងសាលាឆាន់ដ៏ធំនិងកសាងអគារពុទ្ធក:វិទ្យាល័យសម្តេចជា សីុមនៅក្នុងវត្ត។
ឯកឧត្ដម អ៊ុង អឿន. ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយដែលចូលចាប់សទ្ធា ដើម្បីរួមចំណែកកសាងវត្តបន្ត ពិសេសមហាខ្លោងទ្វារដែលមានតម្លៃជាង៧មឺ្នដុល្លាសរអាឯណោះ។
លោកអ៊ុង អឿន បានផ្តាំផ្ញើពលរដ្ឋអោយខិតខំរកសុីធ្វើការ ហើយដើរតាម គាំទ្ររាជរដ្ឋាភិបាលកម្ពុជា កុំទៅគិតនយោបាយឯណាផ្សេងអោយសោះ។
ព្រះគ្រូ ជួន ពរ ព្រះវធម្មធរគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តចមសទ្ធាវាហៅវត្តស្វាយចាស់បានថ្លែងអំណរគុណនិងជូនពរដល់លោក លោកស្រីអភិបាលរងខេត្ត ក្រុមគ្រួសារនិងម្ចាស់ទានកឋិនទាំង១៤ ត្រៃ អោយជួបសេចក្តីសុខចម្រើន មានជោគមានលាភ សុខភាពល្អ រកសីមានបាន ធ្វើការងារអោយសមប្រកប។
ក៏ឧទ្ទុិសកុសលផលបុណ្យនេះជូនអ្នកមានគូណ ញាតិកា របស់ម្ចាស់ទាននិងអ្នកសេ្នហាជាតិទាំងឡាយ៕ដោយ:ឃិន គន្ធា