ផ្ទះមួយខ្នងដែលជាអំណោយរបស់ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុត្រូវបានប្រគល់ជូនគ្រសារស្រ្តីមេម៉ាយកូនបួននាក់នៅស្រុកកំពង់សិលា

0

ខេត្តព្រះសីហនុ៖រសៀលថ្ងៃ២៨ តុលា ២០១៧ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅប្រគល់ផ្ទះ១ខ្នង ទំហំ ៤,5m x 6,5mដំបូលប្រក់សង្ក័សី និងបាំងជញ្ជាំងស័ង្កសី  ជូនស្ត្រី មេម៉ាយកូន៤នាក់ ដែលស្ថិតនៅភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពុងសិលា ខេត្តព្រះសីហនុដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

ផ្ទះមួយខ្នងនេះគឺជាអំណោយផ្ទាល់របស់ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។

សូមបញ្ជាក់ថាស្ទើរតែរាល់ចុងសប្តាហ៍ ឯឧ យន្ត មីន ត្រូវគេមើលឃើញថាតែងចុះមើលសួរសុខទុក្ខប្រជាជននៅតាមមូលដ្ឋានផ្សេងៗក្នុងខេត្តដោយភាពស្វាហាប់និងសមានចិត្តជ្រៀលជ្រៅចំពោះពលរដ្ឋ ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនជាក់ស្តែងផងនិងរកគន្លឹះជួយសម្រាលការលំបាកប្រជាជនផងដែរ។

ទង្វើនេះត្រូវបានប្រជាពលរដ្ឋទូទៅក៍ដូចជាមន្ត្រីរាជការក្នុងខេត្តបានសំដែងការកោតសរសើរយ៉ាងខ្លាំងផងដែរចំពោះសន្តានចិត្តសប្បុរសរបស់ឯឧ យន្ត មីន ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាជនតាមភូមិដ្ឋាននានានៅគ្រប់កន្លែងទូទាំងខេត្តព្រះសីហនុ៕