ខេត្តព្រះសីហនុ៖(update)ពលរដ្ឋបីនាក់ទាក់ទិននឹងការចូលទន្ទ្រានដីអនាធិបតេយ្យនៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុដែលបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧តុលា២០១៧កន្លងទៅនេះត្រូវបានដោះលែងវិញហើយនៅព្រឹកថ្ងៃ២៩តុលា២០១៧បន្ទាប់ពីសាកសួរនិងអប់រំណែនាំរួចដោយឡែកមេខ្លោងរួមទាំងពលរដ្ឋរាប់រយគ្រួសារទៀតកំពុងលាក់មុខ។
យោងការអោយដឹងពីក្រុមពលរដ្ឋមួយចំនួនដែលសមត្ថកិច្ចបានឃាត់ខ្លួនមកសាកសួរពួកគាត់បានសារភាពថា៖ពួកគាត់នាំគ្នាមកចូលកាន់កាប់ដីដោយមានមេខ្យល់ប្រាប់ថាដីនេះជាដីរដ្ឋ។ហើយមេខ្យល់នោះគេថាអោយពួកគាត់មួយគ្រសារដីមួយឡូតិ៍ទំហំ៥មគុណ២០ម។បន្ទាប់ពីទន្ទ្រានបានសម្រេចហើយមេខ្យល់ទាំងនោះនឹងប្រមូលទិញយកវិញ។
ក្រុមពលរដ្ឋដែលចាញ់ការញុះញង់គេទាំងនេះបានបន្តថា៖អ្នកដែលចូលទៅទន្ទ្រានដីគេនេះដំបូងមានចំនួនតិចតួចទេតែក្រោយមកចេះតែកើនច្រើនឡើងជាលំដាប់រហូតដល់ពេលនេះមានចំនួនប្រហែលជាង៥០០គ្រូសារហើយ។
ក្នុងចំណោមក្រុមពលរដ្ឋទាំងនេះមានខ្លះជាកម្មកររោងចក្រ ខ្លះជាអ្នកខេត្តព្រះសីហនុ ខ្លះជាអ្នកមានមកពីតំបន់ផ្សេងបាននាំគ្នាមកទិញថោកៗតាមមេខ្យល់ធ្វើលិខិតទិញលក់តែគ្នាឯងប៉ុណ្ណោះ។
ប្រភពខ្លះទៀតសុំមិនបញ្ចេញអត្តសញ្ញាណបានអោយដឹងថាអ្នកដែលជាប់ពាក់ពន្ធ័ក្នុងរឿចូលទន្ទ្រានដីគេនៅចំណុចនេះសង្ស័យមានជាប់ទំនាក់ទំនងជាមួយមន្ត្រីប្រដាប់អាវុធមួយចំនួនតូចផងដែរ។ដោយពួកគេឆ្លៀតទិញលក់ថោកៗយកចំណេញតាមជំនាញតែពេលនេះក្រុមនេះកំពុងលាក់មុខខ្លះរត់គេចខ្លួនគ្រាដែលអាជ្ញាធរខេត្តព្រះសីហនុកំពុងស្រាវជ្រាវរកមេខ្លោង។
តែទោះជាបែបណាក្តីក្រុមពលរដ្ឋចំនួនបីនាក់ដែលត្រូវបានឃាត់ក្នុងប្រតិបតិ្តការបង្ក្រាបនេះនិងបានអោយធ្វើកិច្ចសន្យាជាមួយរដ្ឋបាលខេត្តរួចហើយដោយបានសន្យាថានឹងឈប់ធ្វើសកម្មភាពទន្ទ្រានដីគេបែបអនាធិបតេយ្យទៀត។
ចំណែកបុរស់ម្នាក់ផ្សេងទៀតដែលត្រូវបានគេស្គាល់ថា ជាអតីតមន្ត្រីនគបាលនៅការិយាល័យសុខាភិបាលនៃស្នងការដា្ឋនគរបាលខេត្តព្រះសីហនុ ហើយមានរឿងដីធ្លីបែបអនាធិបតេយ្យនៅទីនោះដែរត្រូវនគរបាលឃាត់ខ្លួនបានមួយដង្ហើមចង្រិតដោយសង្ស័យពាក់ពន្ធ័ករណីបាញ់បោះនៅកន្លែដីទំនាស់ខាងលើនេះបន្ទាប់មកក៍ត្រូវប្រលែងទៅវិញបាត់ដោយសមត្ថកិច្ចមិនទាន់ទំលាយមូលហេតុយ៉ាងណានៅឡើយ។
យោងតាមលិខិតបង្គាប់ការរបស់រដ្ឋបាលខេត្តព្រះសីហនុ លេខ០៣១/១៧លបក ចុះថ្ងៃទី២៦តុលា២០១៧បានបញ្ជាអោយចាត់វិធានការណ៍បន្ទាប់ពីមានពាក្យបណ្តឹងសុំអន្តរាគមន៍របស់មេធាវីក្រុមហ៊ុន ហួរ លី ត្រេឌីង ដែលជាម្ចាស់ដី។
ក្នុងលិខិតបង្គាប់ការរបស់រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាអោយ៖
-ក្រុមការងារចុះពិនិត្យការចូលរំលោភទន្ទ្រានកាន់កាប់ដីរបស់ក្រុមហ៊ុន ហួរលី ត្រេឌីង ស្ថិតនៅភូមិចំណោតរាមឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
-ចាត់វិធានការរុះរើរាល់សំណង់ដែលក្រុមអនាធិបតេយ្យដែលបានសង់ខ្ទមនៅលើដីរបស់ក្រុមហ៊ុន។
-អាចឃាត់ខ្លួនចំពោះបុគ្គលមេខ្លោងទាំងឡាយដែលញុះញង់អោយប្រជាជនមកចាប់ដី និងសាង់សង់ផ្ទះ ខ្ទម លើដីកម្មសិទ្ធរបស់ក្រុមហ៊ុន។
គួរកត់សំគាល់ថាក្រុមប្រជាពលរដ្ឋទាំងនេះត្រូវបានគេសង្គេតឃើញបាននាំគ្នាមកសង់ផ្ទះនិងរបងហ៊ំពទ្ធ័យកដីនៅទីតាំងដីរបស់ក្រុមហ៊ុនខាងលើនេះគ្រាដែលដីនេះបានទុកចោលមិនទាន់មានការអភិវឌ្ឍ។
ក្រុមទាំងនេះបានចលត័ខ្លួនចេញពីកន្លែងទៅកន្លែងមួយទៀតយ៉ាងអនាធិបតេយ្យតាមការញុះញង់របស់មេខ្យល់៕