0

ឯកឧត្តម​ ​ យន្ត មីន​ អភិបាលខេត្តព្រះសីហនុ អំពាវនាវមន្ត្រីរាជការ​ ប្រជាពលរដ្ឋ​ ចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនដៀម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

ឯកឧត្តម  យន្ត មីន​ អភិបាលខេត្តព្រះសីហនុនិងជាប្រធាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូគោកខេត្ត​ ក្នុងឱកាសនៃពិធីបើកយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នាព្រឹកថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០១៧​ នេះ​ បានអំពាវនាវឲ្យគ្រប់អ្នកបើកបរទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន​  ។​

ឯកឧត្តម​បញ្ជាក់បន្ថែមថា​៖ សូមមន្ត្រីរាជការទាំងអស់ត្រូវតែធ្វើជាគំរូឈានមុខគេក្នុងការបើកបរ​ ជាពិសេសការប្រើប្រាស់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ​ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់អនុវត្តឲ្យបានត្រឹមត្រូវគ្រប់ពេលវេលានូវច្បាប់ចរាចរណ៍​ផ្លូវគោកថ្មី​ ដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍​ និង​គ្រោះថ្នាក់ដល់អាយុជីវិត​ ។​

​ក្នុងយុទ្ធនាការនេះ​ក៍បានចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋដែលបើកបរពុំមានមួកសុវត្ថិភាព​ រួមជាមួយការ អប់រំ​ ណែនាំ​អំពីច្បាប់ចរាចរណ៍ផ្លូវគោកពីមន្ត្រីជំនាញផងដែរ​៕