សងសឹកគំនុំចាស់កាប់កាប់ក្បាលជាច្រើនកាំបិតរងរបួសធ្ងន់

0

ខេត្តតាកែវ ៖ ជនសង្ស័យបាន០១នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ងានទម្ងន់ទោសត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់  ឃាត់ខ្លួនកាល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១និង៤៥នាទី ហេតុការនេះកើតឡើងនៅចំណុចផ្ទះគ្មានម្ចាស់នៅ ស្ថិតក្នុងភូមិដំណាក់រវៀង ឃុំពពេល  ស្រុកត្រាំកក់ ខេត្តាកែវ។
អធិការដ្ឋាននគរបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា បានឱ្យដឹងថា ជនសង្ស័យ ចំនួន ០២នាក់ មានឈ្មោះ មុំ បេ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ  និងទី២ឈ្មោះ សុខ ភេទប្រុស រស់នៅផ្ទះជួល ម្ដុំជម្ពូវ័នក្នុងសង្កាត់ចោមចៅ ខណ្ឌ័ពោសែនជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាពប្រដាប់ដោយកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ងិន វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងពោធិ ឃុំជាងទង ស្រុកត្រាំកក់ ចំក្បាលនិងកញ្ចឹងកពីក្រោយជាច្រើនកាំបិតបណ្ដាលអោយរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ  ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងអធិការដ្ឋានចុះដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ មុំ បេ នៅវេលាម៉ោង១១ និង៩០នាទីយប់នាថ្ងៃ ខែ ឆ្នាំដដែល រីឯជនសង្ស័យឈ្មោះ សុខ បានរត់គេចខ្លួនបាត់ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ មូលហេតុដែលនាំឱ្យមានទំនាស់រហូតឈានដល់កើតមានអំពើហិង្សា គឺបណ្តាលមកពីមានទំនាស់ពាក្យសំដី នឹងមានគំនុំពីមុនមក។
បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនិតិវិធី និងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យដែលកំពុងរត់គេចខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។