ខេត្តព្រះសីហនុ៖ទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងក្រុមអ្នកមានទ្រព្យមានអំណាចនិងប្រជាពលរដ្ឋនៅសហគមន៏អូរដំរី មានទីតាំងនៅភូមិ៤សង្កាត់អូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុត្រូវបានរដ្ឋសភាជាតិបញ្ជាអោយ រដ្ឋបាលខេត្តព្រះសីហនុធ្វើការពន្លឿនពិនិត្យដោះស្រាយដើម្បីស្វែងរកយុត្តិធម៌ជូនពលរដ្ឋ។
នេះបើយោងតាមលិខិតរបស់ប្រធានរដ្ឋសភាជាតិ សម្តេចប្រធានពញាចក្រី ហេង សំរិន ផ្ញើជូន អភិបាលខេត្តព្រះសីហនុ ,មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ,សាលាដំបូងខេត្តព្រះសីហនុ,សាលាក្រុងព្រះសីហនុ,សាលាស្រុកស្ទឹងហាវ,សាលាសង្កាត់លេខ១និងសាលាឃុំអូរត្រេះ នាដើមខែតុលា២០១៧នេះ។
លោក ម៉ន ស៊ីណា និងលោក កែវ ឡេង តំណាងប្រជាពលរដ្ឋចំនួន១៤៩គ្រួសារ មានដីទំនាស់ទំហំ១៣៥ហិចតា មានទីតាំងនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុមានទំនាស់ជាមួយឈ្មោះ១. លី ហុង ស៊ីន ២.ហួត ឃៀម ៣.នាង ឆេងស៊ីម ៤.នាង ហុយមៀង ៥.ម៉ី ឌីន្ទណាត្យា និង៦.ហ៊ឹម សុវណ្ណរី ។
ទំនាស់នេះបានកើតឡើងជាច្រើនឆ្នាំកន្លងមកហើយតែមិនទាន់បានដោះស្រាយចប់នៅឡើយ។
លោក ម៉ន ស៊ីណា បានបញ្ជាក់ថា កន្លងមកតុលាការខេត្តព្រញសីហនុបានកាត់ក្តីអោយខាងភាគីប្រជាជនចាញ់ក្តីរហូត ហើយក្រុមឈ្នះក្តីបានកំទេចផ្ទះសំបែងដំណាំប្រជាជនចោលគ្មានសល់។
តែយ៉ាងណាពលរដ្ឋមានរំពឹងថា រដ្ឋបាលខេត្តព្រះសីហនុក្រោមការដឹកនាំរបស់ ឯឧ យន្ត មីន នឹងអាចស្វែងរកគន្លឹះដើម្បីចញ្ចប់ទំនាស់នវប្រកបដោយភាពយុត្តិធម៌និងអាចទទួលយកបាន៕ សាវ៉ុន