ផ្ដល់សំភារះសិក្សាដល់សិស្សសាលា បឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន បារាយណ៍ស្រុកស្វាយចេក

0

បន្ទាយមានជ័យ៖
សិស្សសាលា បឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន បារាយណ៍ នៅ ភូមិ បារាយណ៍ ឃុំ តា ផូ ស្រុក ស្វាយចេក ខេត្ត បន្ទាយមានជ័យ នៅ ថ្ងៃ ទី ០១ ខែវិច្ឆិការ ឆ្នាំ ២០១៧ នេះ ត្រូវបាន លោក ជំទាវ ម៉ៅ ម៉ា ល័យ កែ គឹមយ៉ាន ប្រធាន កិត្តយ ស សមាគមន៍នារី កម្ពុជា ដើម្បី សន្តិភាព និង អភិ វឌ្ឍន៍ ខេត្ត បន្ទាយមានជ័យ ដឹកនាំ ក្រុម ការងារ និង សប្បុរស ជន នាំ យក អំណោយ ទៅ ចែក ជន ដល់ សិស្សានុសិស្ស នៅ តំបន់ នៅ ខ ណះ ពួកគេ កំពុង ជួប ការខ្វះខាត ។
សិស្ស ដែល មក ទទួល អមណោយ ថ្ងៃនេះ មាន ចំនួន ១៥០ នាក់ ជា កូនសិស្ស នៅ ភូមិ ឃុំ ខាងលើ រៀន នៅ សាលារៀន បឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន បារាយណ៍ ។ អំណោយ ដែល ទទួលបាន ថ្ងៃនេះ គឺជា សម្ភា រះ សិក្សា រួម មាន ការ បូ ប ( កាតា ប ) សៀវភៅ ប៊ិច សម្លៀក បំពាក់ និង ថវិការ ។
ចំពោះ លោកគ្រូ អ្នកគ្រូ និង មាតាបិតា សិស្ស ទទួលបាន អំណោយ ជា គ្រឿងឧបភោគ បរិភោគ សារ៉ុង និង ថវិការ មួយចំនួន ។
លោកជំទាវ ម៉ៅ ម៉ា ល័យ កែ គឹមយ៉ាន បាន មានប្រសាសន៍ថា ការ ចែក អំណោយ ជា សម្ភារះ សិក្សា សម្លៀក បំពាក់ និង ថវិការ គឺជា ការរួមចំណែក លើ ក ស្ទួយ វិស័យ អប់រំ នៅ កម្ពុជា ជា ការចូលរួម បណ្តុះបណ្តាល ធនធាន មនុស្ស ដ៏ សំខាន់ ក្នុង ការអភិវឌ្ឍ ន៍ សង្គម ជាតិ ។
លោកជំទាវ បាន បន្តថា មិន ត្រឹមតែ លើកស្ទួយ វិស័យ អប់រំ ប៉ុណ្ណោះ ទេ សកម្មភាព នេះ គឺជា ការចែករំលែក នូវ អ្វី ដែល យើង មាន ដល់ អ្នក ដែល កំពុង ខ្វះខាត ជា ការចូលរួម កាត់បន្ថយ ភាពក្រីក្រ របស់ ពលរដ្ឋ ជាមួយ រដ្ឋាភិបាល លើសពី នេះ នៅ ពេល ក្មេងៗ ទាំង នេះ ទទួលបាន សម្ភា រះ សិក្សា ទាំងនោះ វា ក៏ បាន សម្រាល បន្ទុក របស់ ក្រុមគ្រួសា ពួកគាត់ បាន មួយគ្រាផ ង ដែរ ។
ថ្លែង ក្នុង ពិធី ចែក អំណោយ នេះ លោក ជំទាវ នួម សោភ័ណ តំណាងរាស្ត្រ មណ្ឌល ខេត្ត បន្ទាយមានជ័យ ក៏ បាន មានប្រសាសន៍ថា ការចែក រំ លេក ការជួយ គ្នា ការសប្បាយ នៅពេលនេះ គឺ មកពី ប្រទេស កម្ពុជា មាន ថ្នាក់ដឹកនាំ ល្អ ធ្វើឲ្យ ប្រទេស មាន សន្តិភាព និង ការ អភិវឌ្ឍន៍ ទើប យើង ទាំងអស់គ្នា មាន អ្វីៗ ទាំងអស់ នៅ ពេល នេះ ៕ដោយៈឃិន គន្ធា