ស្ទឹងត្រែង៖ក្នុងចំណោមរថយន្តដឹកឈើ៨គ្រឿង៧គ្រឿងត្រូវបាន កម្លាំងអាវុធហត្ថខេត្តសហការជាមួយរដ្ឋបាលព្រៃឈើខេត្តចុះបង្ក្រាបកាលពីវេលាម៉ោង២១យប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៧ត្រង់ចំណុចគីឡូម៉ែត្រ១២ស្ថិតក្នុងភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តដឹកឈើទាំង៧គ្រឿង ដែលសមត្ថកិច្ចបង្ក្រាបជាប្រភេទរថយន្តសាំយ៉ុងដឹកអ្នកដំណើរ តែបច្ចុប្បន្នរថយន្តទាំងនេះត្រូវបានក្រុមឈ្មួញបានយកមកធ្វើការដឹកជញ្ជូនឈើដោយខុសច្បាប់ទៅវិញ។
សមត្ថកិច្ចបានបន្តទៀតថាកន្លងមករថយន្តដឹកឈើទាំងនេះគេដឹកសរសរតិចតួចត្រឹមតែមួយរថយន្ត៣ទៅ៤ដើមតែប៉ុណ្ណោះដោយសារតែការដឹកសម្រាប់ធ្វើផ្ទះជំនាញមានកាយល់យោកតែរហូតមកដល់ពេលនេះពួកគេបានប្រែក្លាយទៅជាធ្វើជំនួញឈើដោយខុសច្បាប់ ទៅវិញមួយរថយន្តៗដឹកសរសរ រហូតដល់ជិត៣០ដើមក្នុងមួយរថយន្តៗចាប់ពី៣ ម៉ែត្រគូបទៅ៤ម៉ែត្រគូបឯណ្ណោះ។
សមត្ថកិច្ចថាបន្ទាប់ពីសកម្មភាពដឹកឈើលេខ១លេខ២កាន់តែរីកធំធាត់ឡើងៗមួយយប់ៗដឹកចាប់ពី២០ទៅ៣០គ្រឿងនោះលោកឧត្តមសេនីយ៍ត្រីអៀងវ៉ាន់ឌីមេបញ្ជាកងរាជអាវុធហត្ថបានដាក់បទបញ្ជាឱ្យកម្លាំងតាមគោលដៅចាត់វិធានការទៅលើរថយន្តដឹកឈើនោះ។
ក្រោយពីមានបទបញ្ជាពីលោកមេបញ្ជាការនៅយប់ខាងលើកម្លាំងអាវុធហត្ថបានសហការជាកម្លាំងរដ្ឋបាលព្រៃឈើខេត្តបានចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើបានចំនួន៧គ្រឿងមួយគ្រឿងៗដឹកស្ទើបាក់រថយន្ត។តែក្នុងចំណោមរថយន្ត៨គ្រឿ មួយបានទំលាក់ឈើចោលបើករត់គេចបាត់ស្រមោល។
សមត្ថកិច្ចបានបន្តទៀតថានៅក្នុងការបង្ក្រាបរថយន្តដឹកឈើនេះ ក្រុមឈ្មួញបានបើករថយន្តដឹកឈើទាំង៨គ្រឿងបិតមិនឱ្យសមត្ថកិច្ចបង្ក្រាប ឡើយតែសមត្ថកិច្ចបានដាក់គោលដៅជាច្រើនកន្លែងកាត់ខាងមុខហើយក្រុមឈ្មួញមិនអាចរត់គេច បានបើកចូលផ្ទះប្រជាពលរដ្ឋរួចរត់គេចខ្លួនបាត់អស់បន្សល់ទុកតែរថយន្តនិងវត្ថុតាងបទល្មើសតែប៉ុណ្ណោះ។
បច្ចុប្បន្នរថយន្តដឹកឈើខុសច្បាប់ទាំង៧គ្រឿងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ទីបញ្ជាកងរាជអាវុធហត្ថខេត្តធ្វើកណត់ហេតុប្រគល់ឱ្យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕
ងិនលីម