អភិបាលខេត្តព្រះសីហនុមានសុទិដ្ឋិនិយមថា អនាគតដ៏ខ្លីខាងមុខខេត្តព្រះសីហនុនឹងមានការអភិវឌ្ឍយ៉ាងខ្លាំង

0

ឯឧ យន្ត មីន មានសុទិដ្ឋិនិយមថា´៖” អនាគតដ៏ខ្លីខាងមុខខេត្តតំបន់មាត់សមុទ្រមួយនេះនឹងកាន់តែមានការអភិវឌ្ឍជឿនខ្លាំងថែមទៀតស្របតាមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុនសែនជាប្រមុខនៃរាជរដ្ឋាភិបាល។”

ក្តីរំពឹងប្រកបដោយជំនឿជាក់ក្នុងចិត្តរបស់ អភិបាលខេត្តព្រះសីហនុដ៏មានប្រជាប្រិយគឺឯឧ យន្ត មីន ត្រូវបានរំលេចឡើងនាឱកាសនៃពិធីចុះហត្ថលេខាមួយស្តីពីការបង្កើតចំណងមិត្តភាពរវាងខេត្តព្រះសីហនុនិងទីក្រុងសួយនីងនៃប្រទេសចិន កាលពីព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមយន្ត មីនខេត្តព្រះសីហនុនិងប្រតិភូទីក្រុងសួយនីងប្រទេសចិនដឹកនាំដោយលោក Yang Ying  សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុងសួយនីង។

នាឱកាសនោះដែរឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏ប្រាប់ភាគីក្រុង សួយនីងថា ស្របពេលកម្ពុជា ចិន កំពុងមានទំនាក់ទំនងល្អជាមួយគ្នាស្រាប់ផង ខេត្តព្រះសីហនុបាននឹងកំពុងទាក់ទាញអ្នកវិនិយោគមកពីប្រទេសចិនបាននឹងកំពុងមកបណ្តាក់ទុនរកស៊ីជាច្រើន។ការនេះបានធ្វើអោយកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុក្នុងឆ្នាំ២០១៦មានការកើនឡើងចំនួន៧.៩%ប្រជាជនខេត្តព្រះសីហនុអាចរកចំណូលគិតជាមធ្យមប្រមាណ២០១០$ us/ឆ្នាំ និងអត្រាភាពក្រីក្របានធ្លាក់ចុះមកត្រឹម១២,៧៣%ប៉ុណ្ណោះ ។

ឯឧ យន្ត មីន មានសុទិដ្ឋិនិយមថា អនាគតដ៏ខ្លីខាងមុខខេត្តតំបន់មាត់សមុទ្រមួយនេះនឹងកាន់តែមានការអភិវឌ្ឍជឿនខ្លាំងថែមទៀតស្របតាមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុនសែនជាប្រមុខនៃរាជរដ្ឋាភិបាល។

ឯឧ អភិបាលខេត្តបន្ថែមថា ខេត្តព្រះសីហនុគឺជាខេត្តសេដ្ឋកិច្ចក្បាលនាគហើយត្រូវបានរដ្ឋាភិបាលកំណត់ថាជាតំបន់ឧស្សាហកម្មពិសេសពហុវិស័យតែមួយគត់របស់កម្ពុជា។

បច្ចុប្បន្នកំពុងមានសន្ទុះអភិវឌ្ឍរីកចំរើនខ្លាំងគួរអោយកត់សំគាល់។ក្នុងនោះវិស័យដើរជួរមុខគេក្នុងកំរិតអភិវឌ្ឍរួមមាន៖សេវាកម្មដឹកជញ្ជូនតាមសមុទ្រ ការសាងសង់តំបន់សេដ្ឋកិច្ចិសេស ការអភិវឌ្ឍសំណង់លំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់…។ល។

សូមបញ្ជាក់ជូនថាយោងតាមកំណត់ហេតុនៃការចុះហត្ថលេខាស្ដីពីការបង្កើតចំណងមិត្តភាពរវាងខេត្តក្រុងទាំងពីរនេះគឺមានខ្លឹមសារសំខាន់់លើ៥ចំណុច៖

ទី១ផ្អែកលើគោលការណ៍វិសមភាពនិងផ្ដល់ប្រយោជន៍ទៅវិញទៅមកភាគីទាំងពីរនិងអនុវត្តនូវការផ្លាស់ប្ដូរពហុទម្រង់និងគោលបំណងនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វប្បធម៏ ទេសចរណ៍ និងវិស័យអបរំ ដើម្បីជំរុញការអភិវឌ្ឍន៍ដោយសមភាពរវាងភាគីទាំងពីរ។

ទី២ភាគីទាំងពីរនិងពង្រីកលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យទេសចរណ៍និងដឹកជញ្ជូន។

ទី៣ភាគីទាំងពីរនិងរក្សាទំនាក់ទំនងជាប់ជានិច្ច ផ្លាស់ប្ដូរដំណើរទស្សនកិច្ចផ្ដល់ការគាំទ្រនិងចែករំលែកចំណេះដឹងនិងបទពិសោធគ្នាទៅវិញទៅមកក្នុងការជំរុញការអភិវឌ្ឍន៍ភាគីទាំងពីរ។

ទី៤ក្រោយពីរភាគីបានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរួចហើយភាគីទាំងពីរនឹងធ្វើសំណើរទៅរដ្ឋាភិបាលរៀងខ្លួន ដើម្បីសុំការអនុម័តចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីការបង្កើតកិច្ចសហប្រតិបត្តិការនិងទំានាក់ទំនងមិត្តភាពរវាងខេត្តក្រុងទាំងពីរជាផ្លូវការ។

ទី៥ដើម្បីរក្សាការទំនាក់ទំនងទៅវិញទៅមកជាទៀងទាត់ភាគីទាំងពីរបានចាត់តាំងតំណាងការិយាល័យការបរទេសនិងការងារក្រៅស្រុកនៅទីក្រុងសួយនីង និងការិយាល័យទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិនៅសាលាខេត្តព្រះសីហនុ៕(អត្ថបទ៖ខៀវ សាវ៉ុន)

លោក Yang Ying
ឯឧ យន្ត មីន