ស្ត្រីម្នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យរងរបួសធ្ងន់
ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីត្រូវរន្ទះបាញ់ កាលពីវេលាម៉ោង៤នឹង៤០នាទីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ នៅត្រង់ចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ អឿន ផាន់នី អាយុ២៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានចុះពិនិត្យដល់កន្លែងកើតហេតុ និងបានសហការជាមួយ សាច់ញាតិជនរងគ្រោះ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីដើម្បីជួយសង្គ្រោះបន្ទាន់។ យក្ខឡោម