(updated)ខេត្តព្រះសីហនុ៖ប្រធានអង្គការមួយយកឈ្មោះចៅហ្វាយខេត្តព្រះសីហនុទៅឆបោកលុយពីប្រជាជន ដល់ពេលមានរឿងបែកការឆ្លៀតរកគន្លឹះលាបពណ៌ចៅហ្វាយខេត្តថា”ចាប់កូនខ្លួនដាក់គុកតាមបណ្តឹងបង្កាច់បង្ខូចកេរ្តិ៍របស់ក្រុមសកម្មជនបក្សប្រឆាំងទៅវិញ”។
លោក យ៉ុន សាវ៉ាត ដែលគេស្គាល់ថាជាប្រធានអង្គការសហគម៍២ធ្នូ តាំងខ្លួនជាតំណាងពលរដ្ឋមកពីតំបន់មានទំនាស់ដីធ្លីមួយចំនួននៅខេត្តព្រះសីហនុ បានឆ្លៀតចោទលាបពណ៌ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុថា ចាប់កូនគាត់តាមបណ្តឹងបង្កាច់កេរ្តិ៍របស់ក្រុមសកម្មជនCNRP ខណៈដែលបុគ្គល យ៉ុនសាវ៉ាតរូបនេះបានធ្វើជាតំណាងក្រុមប្រជាជនទាំងនោះជាច្រើនឆ្នាំកន្លងមកហើយ។
ការអធិប្បាយរំលេចនូវខ្លឹមសារលាបពណ៌បែបនេះត្រូវបានលោក យ៉ុន សាវ៉ាត រៀបរាប់ក្នុងលិខិតមួយច្បាប់ដាក់ស្នើសុំអន្តរាគមន៍ទៅសម្តេចតេជោសែនដើម្បីសុំជួយអន្តរាគមន៍ករណីរូបលោកផ្ទាល់និងកូនប្រុសរបស់លោកឈ្មោះ យ៉ុន សុធី ដែលត្រូវបានអភិបាលខេត្តព្រះសីហនុបញ្ជាអោយនគរបាលតាមចាប់ខ្លួនតាមបណ្តឹងរបស់ប្រជាជនជិត២០០ គ្រួសារពាក់ពន្ធ័អំពើឆបោកលុយពីប្រជាពលរដ្ឋជាច្រើនសហគមន៍ដែលមានទំនាស់ដីធ្លីដោយយកឈ្មោះថ្នាក់ដឹកនាំខេត្តព្រះសីហនុធ្វើជានុយ។
តាមការអោយដឹងពីក្រុមប្រជាពលរដ្ឋ ដែលបានដឹងរឿងនេះពិតបានបញ្ជាក់ប្រាប់ថា៖លោក យ៉ុន សាវ៉ាត និងលោកយ៉ុនសុធី និងឈ្មោះ យ៉ុន ស៊ីធួន ដែលជាឪពុកនិងកូនមិនដែលបានធ្វើសកម្មភាពអ្វីជួយប្រជាជនក្រៅពីការអូសទាញញុះញង់ក្រុមប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗអោយតវ៉ាប្រឆាំងជាមួយអាជ្ញាធរនោះឡើយ។
បុគ្គលទាំងបីនាក់នេះត្រូវបានក្រុមប្រជាពលរដ្ឋរាប់រយគ្រួសារទំលាយទង្វើទុចរិតរបស់ខ្លួនថាបានលួងលោមអូសទាញអោយប្រជាជននាំគ្នារៃលុយអោយខ្លួនជាច្រើនលើកច្រើនសារក្នុងរយៈពេលច្រើនឆ្នាំមកនេះដើម្បីយកទៅរត់ការដោយសន្យាថានឹងជួយអោយបានដីភូមិម្នាក់មួយឡូតិ៍និងដីចំការមួយចំនួនទៀតផងដែរ។
តែរាប់ឆ្នាំមកហើយនៅតែមិនឃើញមានលទ្ធផលអ្វីសោះ។ទីបំផុតបានត្រឹមតែធ្វើអោយពលរដ្ឋទាំងនោះជំពាក់បំណុលគេវ័ណ្ឌកថែមទៀតព្រោះតែចាញ់បោកបុគ្គល យ៉ុន សាវ៉ាត (ដីក៍អត់បានលុយក៍អស់។)
ប្រជាជនបន្ថែមថា អង្គការនេះគ្មានដីនៅទីនេះទេប៉ុន្តែគេសន្យាថានឹងជួយរត់ការអោយចៅហ្វាយខេត្តព្រះសីហនុកាត់ឆ្វៀលដីជូន ដោយថ្នាក់ដឹកនាំអង្គការនេះនឹងធ្វើជាមេចំណែកដើម្បីចែកជូននៅពេលណាបានដីពីរដ្ឋបាលខេត្តព្រះសីហនុកាត់ឆ្វៀលអោយរួចមក។
ជុំវិញ្ហានេះមជ្ឈដ្ឋានផ្សេងៗនៅខេត្តព្រះសីហនុយល់ឃើញថា៖លោកប្រធានអង្គការសហគមន៍២ធ្នូ ធ្វើបែបនេះមិនត្រឹមត្រូវទេគឺលើសហើយ ក្នុងនាមជាអង្គការមិនគួរមកធ្វើជាតំណាងពលរដ្ឋរួចនាំពលរដ្ឋតវ៉ាអញ្ចឹងទេ។តែអាចជួយផ្តល់មតិឬសេវាកម្មតាមនីតិវិធីច្បាប់ក្នុងការនាំកង្វល់ពលរដ្ឋដាក់ជូនអាជ្ញាធរឬមន្ត្រីជំនាញដើម្បីរកដំណោះស្រាយទើបប្រសើរ។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់រដ្ឋបាលខេត្តព្រះសីហនុផ្ញើជូនក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ៗថា៖អង្គការសហគមន៍២ធ្នូនេះបានយកឈ្មោះ រណៈសិរ្យ២ធ្នូមកប្រើដោយខុសគោលកាណ៍ធ្វើអោយប៉ះពាល់ដល់កិត្តិនាមរណៈសិរ្យ២ធ្នូនិងផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល។
រដ្ឋបាលខេត្តស្នើសុំក្រសួងមហាផ្ទៃគួរលុបឈ្មោះអង្គការនេះចេញពីបញ្ជីឈ្មោះអង្គការនិងសមាគមមិនមែនរដ្ឋាភិបាលដើម្បីកុំអោយបុគ្គលខាងលើនេះយកឈ្មោះអង្គការ២ធ្នូទៅធ្វើសកម្មភាពខុសច្បាប់នាំអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរណៈសិរ្យ២ធ្នូរបស់ឥស្សរៈជនដែលបានខិតខំតស៊ូរំដោះមាតុភូមិយើងនាពេលកន្លងមក។
គួររំលឹកថាកាលពីកំឡុងជិតពាក់កណ្តាល ខែ តុលា ឆ្នាំ២០១៧កន្លងទៅនេះ លោក យ៉ុន សាវ៉ាត ប្រធាន លោក យ៉ុន សុធី អនុប្រធាននិងឈ្មោះ យ៉ុន ស៊ីធួន សមាជិក(ឪពុកនិងកូន) មានតួនាទីជាប្រធាន,អនុប្រធាននិងសមាជិកអង្គការសហគមន៍២ធ្នូមានសាខាខេត្តព្រះសីហនុ មានទីស្នាក់នៅភូមិពូធឿងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ត្រូវបាននគរបាលខេត្តព្រះសីហនុចាប់ឃាត់ខ្លួនទាក់ទងសកម្មភាពឆបោកលុយប្រជាពលរដ្ឋដោយប្រើល្បិចថាយកមកជូនអភិបាលខេត្តព្រះសីហនុដើម្បីរត់ការអោយអភិបាលខេត្តព្រះសីហនុកាត់ដីអោយម្នាក់មួយឡូតិ៍ទំហំ២០មគុណ៣០មនិងសន្យាថាផ្តល់ដីចំការមួយចំនួនទៀតផង។
តែផុតរយៈពេលសន្យាលុយក៍អស់ដីក៍មិនបានក្រុមប្រជាពលរដ្ឋប្រមាណជិត២០០គ្រួសារបាននាំគ្នាប្តឹងមកអភិបាលខេត្តព្រះសីហនុអោយជួយរកយុត្តិធម៌ក៍បណ្តាលអោយបែកការរឿងនេះតែម្តង។
ភ្លាមៗនោះឯឧ យន្ត មីន ក៍បានបញ្ជាអោយស្នងការនគរបាលចាត់ការករណីនេះ។
បច្ចុប្បន្ន លោក យ៉ុន សុធី មានតួនាទីជាអនុប្រធានអង្គការនេះកំពុងឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ។
ដោយឡែក លោក យ៉ុន សាវ៉ាត យ៉ុន ស៊ីធួនកំពុងគេចខ្លួន៕