ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី បាននាំមកនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចកំពុងបំពេញបេកកម្មដើម្បីជាតិ មាតុភូមិ និងប្រជាជននៅប្រទេសហ្វីលីពីន តែសម្តេចតែងតែនឹករលឹកដល់បងប្អូន និងផ្ញើរសារជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ពីចម្ងាយដោយក្តីនឹករលឹកជាទីបំផុត ។ ឯកឧត្តមកបានណែនាំឲ្យបងប្អនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាពដែលកើតចេញញើសឈាមយើងទាំងអស់គ្នាឲ្យស្ថិតស្ថេរ និងចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គមជាតិទាំងអស់គ្នា ។
ទន្ទឹមនឹងនោះ ឯកឧត្តម និងក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ក្រុមការងារថ្នាក់ខេត្ត ស្រុក បានដោះស្រាយនូវបញ្ហាមួយចំនួនរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងទទួលយកនូវសំណូមពរមួយចំនួន ដើម្បីបន្តដោះស្រាយជាមួយក្រសួងសាម៊ី និងអាជ្ញាធរខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងស្រុក សំដៅលើកកម្ពស់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។ យក្ខឡោម