ឯកឧត្តម សក់ សេដ្ឋា បាន​លើកឡើង​ថា​៖«​ពលករ​ខ្មែរ​ដែល​ថៃ​បញ្ជូន​មក​វិញ​មាន​ចំនួន​ជិត​១៣​ម៉ឺន នាក់​ហើយ​»​ក្នុង​ពិធី​ប្រកាស​ដំណែង​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​ថ្មី

​កំពង់ឆ្នាំង​៖​ពិធី​ប្រកាស​មុខតំណែង​ថ្មី​របស់​លោក ស៊ុន សុវណ្ណារិទ្ធ ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​ពិធី​នេះ​បាន​ប្រារព្វ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ក្នុង​សាលាខេត្ត កំពង់ឆ្នាំង​។​នៅក្នុង​ពិធី​នេះដែរ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​

មហាផ្ទៃ​តំណាង​ដ៍​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា​៖​ពលករ ខ្មែរ​ដែល​រដ្ឋាភិបាល​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ​បាន​កើនឡើង​ដល់​ជិត​១៣​ម៉ឺន​នាក់​ហើយ​។ 
​    ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ឡើងរាយការណ៍​នៅក្នុង​ពិធី នេះ​ថា​៖​ពលករ​ខ្មែរ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ដែល​ត្រូវ​ថៃ​បញ្ជូន​មក​វិញ មកដល់ពេលនេះ​អាជ្ញាធរខេត្ត​បាន​ធ្វើ​ការដឹកជញ្ជូន​ត្រឡប់​មក​លំនៅដ្ឋាន​វិញ​មាន​ចំនួន​ជាង​២០០​នាក់​ហើយ ដោយ​ខេត្ត​បាន​ប្រើប្រាស់​រថយន្ត​ចំនួន​១០​គ្រឿង រង់ចាំ និង​ដឹកជញ្ជូន​រយៈពេល​២​ថ្ងៃ​។​មិនតែប៉ុណ្ណោះ​ក្នុង​ការដឹកជញ្ជូន​ពល​ករ​មក​ពី​ក្រុង​ប៉ោយប៉ែ​ត​នោះ ក៍​មាន​ពលករ​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ពោធិសាត់​មួយចំនួន​ក៍​ត្រូវបាន​អាជ្ញាធរខេត្ត កំពង់ឆ្នាំង​បាន​ជួយ​ដឹក​មកកាន់​លំនៅដ្ឋាន​វិញ​ផងដែរ​។​ពេលមកដល់​ខេត្ត​កំពង់ឆ្នាំង អាជ្ញាធរ​ខេត្ត​រួម​នឹង​សាខា​កាកបាទក្រហម​ខេត្ត​ក៍​បាន​ធ្វើការ​ចែក​អំណោយ​ស្បៀង​អារ​ហារ និង​ថវិការ​មួយចំនួន​ដល់​ពលករ​ទាំងអស់​មុន​វិល​ទៅ​លំនៅដ្ឋាន​វិញ​។​
​    ​លោក ស៊ុន សុវណ្ណារិទ្ធ ជា​អភិបាលរង​ខេត្ត​ថ្មី បាន​ឡើង​ធ្វើ​ការប្តេជ្ញាចិត្តថា​៖​លោក​នឹង​ខិតខំ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ​នៅ​ក្នុងគណៈ​អភិបាលខេត្ត និង​បណ្តា​មន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ស្រុក ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​តាម​បទដ្ឋាន​នានា​និង​ច្បាប់​របស់​រដ្ឋ ការពារ​រដ្ឋធម្មនុញ្ញ​នៃ​រាជាណាចក្រ​កម្ពុជា​។​រួមចំណែក​ពង្រឹង​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​អោយបាន​ល្អ​ប្រសើរ​។​យកចិត្តទុកដាក់​បំរើ​សេ​វ៉ា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ចូលរួម​ប្រឡងប្រណាំង​កែរ​ប្រែ​សោភ័ណ្ឌភាព​ទីក្រុង ក្នុង​ទិសដៅ​អោយ​ទីក្រុង​ស្អាត និង​មាន​សេវាកម្ម​ល្អ​។​
​    ​ឯកឧត្តម សក់ សេដ្ឋា បាន​មានប្រសាសន៍​ក្នុង​ពិធី​នេះ​ថា​៖​គិត​មកដល់ពេលនេះ​ពលករ​ខ្មែរ​ដែល​ថៃ​បញ្ជូន​មក​វិញ បាន​កើនឡើង​ជិត​១៣​ម៉ឺន​នាក់​ហើយ ក្នុងនោះ​ពលករ​ដែល​ទៅ​ធ្វើការ​នៅ​ស្រុកថៃ​៩៩%​គឺ​ពុំមាន​ច្បាប់​ត្រឹមត្រូវ​ឡើយ​។​ឯកឧត្តម​បាន​មានប្រសាសន៍​ទៀត​ថា​៖​ព្រំដែន​គោក​រវាង​កម្ពុជា​ថៃ​មាន​ប្រវែង​ជាង​៧០០​គីឡូម៉ែត្រ ក្នុងនោះ​មាន​ច្រករបៀង​ចេញចូល​រាប់រយ​ច្រក​ដែល​ពលករ​ខ្មែរ​លួច​ចេញ​ទៅ​ធ្វើ​ការខុសច្បាប់​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​មក​វិញ​ច្រើន​ជាង​គេ​គឺ​ច្រកទ្ធាព្រំដែន ក្រុង​ប៉ោយប៉ែត ដោយឡែក​នៅច្រ​ល​ទ្ធារ​ខេត្តព្រះវិហារ បាត់ដំបង ប៉ៃលិន កោះកុង គឺ​មាន​ពលករ​ចូល​មក​វិញ​តិចតួច​ប៉ុណ្ណោះ​។​
​    ​បញ្ហា​ខាងលើ​នេះ​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង​ត្រូវ​សហការ​គ្នា​ក្នុង​ការនាំ​ពលករ​តាម​ច្រកទ្ធា​រ​នីមួយៗ​ចូល​មក​ខេត្ត​រៀងៗ​ខ្លួន​។​ក្នុងនោះដែរ​ត្រូវ​យកចិត្តទុកដាក់​អប់រំ​ដល់​ពលករ​ទាំងអស់​អោយបាន​យល់​អំពី​ច្បាប់​ក្នុង​ការចេញ​ទៅ​ធ្វើ​ការខុស​ច្បាប់​នៅ​ក្រៅប្រទេស​។​អាជ្ញាធរ​ទាំងអស់​ត្រូវ​សហការ​ជាមួយ​បណ្តា​រោងចក្រ​សហគ្រាស​នៅក្នុង​មូលដ្ឋាន ដើម្បីអោយ​ពលករ​ទាំងអស់​បានកា​រងារ​ក្នុងស្រុក ជាជាង​ទៅ​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ក្រៅប្រទេស ដែល​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​គ្រប់បែបយ៉ាង​។​ខាងមុខ​នេះ​ក្រសួង​មហា នឹង​បង្កើត​ទីបញ្ជាការ​ស្រាល​តាម​ច្រកព្រំដែន ដើម្បី​ប្រមូល​ពលករ​មក​ស្រុក​វិញ និង​ទប់ស្កាត់​ការ​ឆ្លងដែន​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​។​ទន្ទឹម​នេះ​ដែរ​ក្រសួង​មាន​គំរោង​នឹង​បង្កើត​អោយមាន​កន្លែង​ធ្វើ​លិខិតឆ្លងដែន តាម​បណ្តា​ខេត្ត​ម​យ​យ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ងាយស្រួល​ដល់​ពលករ​អាច​ធ្វើ​លិខិតឆ្លងដែន បាន​ទាន់ពេលវេលា​ដើម្បី​បាន​ទៅ​ធ្វើ​ការងារ​ស្របច្បាប់​នៅ​ក្រៅប្រទេស​៕​

1 2 3 6 7